Connect with us

ព័ត៌មានជាតិ

បន្ទាន់! ក្រសួង អំពាវនាវអ្នករត់ឡាន TAXI និងម៉ូតូកង់បី ទៅធ្វើតេស្តរកកូវីដ-១៩

បានផុស

នៅ

ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ អំពាវនាវឱ្យអ្នករត់ឡាន TAXI និងម៉ូតូកង់បី ដែលធ្លាប់បានដឹកភ្ញៀវនៅតាម២៣ទីតាំង សូមទៅធ្វើតេស្តរកកូវីដ-១៩​នៅស្តាតអូឡាំពិក នាវេលាម៉ោង ២រសៀលថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានបង្ហាញ​ជា​ផ្លូវការ​នូវ​ទីតាំង​ចំនួន​២៣​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ ដែល​ក្នុងនោះ​មាន​ក្លិប​កម្សាន្ត ភោជនីយដ្ឋាន អា​ផាត​មិន សណ្ឋាគារ សាលារៀន​…​ដែលស្ថិតនៅក្នុងខណ្ឌបឹងកេងកង ,ចំការមន ដូនពេញ, ទួលគោក,ជ្រោយចង្វារ, ៧មករានិងពោធិ៍សែនជ័យ។​ទីតាំងទាំងនេះក៏ត្រូវបានបិទរួចហើយដែរ។

ទីតាំងពាក់ព័ន្ធមានឈ្មោះដូចខាងក្រោមៈ

១. ក្លឹប N8 សង្កាត់​ទួល​ស្វាយព្រៃ​
២. Casa By Meridian កោះ​ពេជ្រ​
៣. Le Gong Guan Hotel សង្កាត់​ផ្សារ​ថ្មី​ទី​៣

៤. City Confort 1 សង្កាត់​បឹង​ព្រលឹត​
៥. The Bridge សង្កាត់​ទន្លេបាសាក់​
៦. The Point Service Apartemt សង្កាត់​ផ្សារ​ដើម​គរ​
៧. Mekong Street សង្កាត់​ជ្រោយចង្វារ​
៨. Pent House Apartment សង្កាត់​ទន្លេបាសាក់​
៩. Skyline Dumex សង្កាត់​មិត្តភាព​
១០. Somet Condoninium សង្កាត់​វាលវង់​
១១. Residence L Olymic សង្កាត់​អូ​ឡាំ​ពិ​ច​
១២. Prince Plazza Centre សង្កាត់​ទន្លេបាសាក់​
១៣. Celests Skybar សង្កាត់​ទន្លេបាសាក់​
១៤. Diamond Twin កោះ​ពេជ្រ​
១៥. Junzun ខារ៉ាអូខេ​មុខ​ព្រលានយន្តហោះ​
១៦. ក្លឹប Coco សណ្ឋាគារ​កណ្តាល​សួនច្បារ សង្កាត់​ចតុមុខ​
១៧. Juhoa មុខ​ហាង​ឆ្នេរ​មាស សង្កាត់​ទន្លេបាសាក់​
១៨. ហាង The World សង្កាត់​បឹងត្របែក​
១៩. ហាង វ័ន​មែន​សិន សង្កាត់​បឹងត្របែក​
២០. ក្លឹប ១៦៨ អតីត​នគរ​សំរិទ្ធ កែង​វត្ត​មហាមន្ត្រី សង្កាត់​អូ​ឡាំ​ពិ​ច​
២១. Love ក្រោយ​អ៉ិច​ធូ សង្កាត់​បឹងរាំង​
២២. វិទ្យាល័យ​ហ៊ុនសែន ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី
២៣. សាលា SIS សង្កាត់​ផ្សារ​ដើម​គរ​

ជាមួយគ្នានេះក្រសួងសុខាភិបាល បានលើកឡើងថា បុគ្គល ដែលធ្លាប់បានចេញចូលទីតាំង​ខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឬបុគ្គល​ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយ​អ្នកមានវីរុសកូវីដ១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្ត មកធ្វើតេស្តរកមេរោគកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។ អ្នកទាំងនេះ ក៏ត្រូវដាក់ខ្លួន​នៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដាន​សុខភាពជារៀងរាល់ថ្ងៃ។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬពិបាកដកដង្ហើម ជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥  ដើម្បីជួយអន្តរាគមន៍សុខភាពបានទាន់ពេលវេលា​។

គួរឱ្យដឹងដែរថា គិតដល់ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សរុបចំនួន ៧៦នាក់។ ដូចនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន៥៦៨នាក់ ដោយក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩៣នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម