Connect with us

ព័ត៌មានជាតិ

អាណាព្យាបាល​សិស្ស​ពេញចិត្ត​សកម្មភាព​មនុស្ស​ធម៌​អាវុធហត្ថ​ដែល​ដឹក​ដៃ​កូនសិស្ស​ឆ្លងផ្លូវ

បានផុស

នៅ

ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ​ដែល​ជា​អាណាព្យាបាល​សិស្ស​បាន​សម្តែង​ការ​អរគុណ​និង​ពេញចិត្ត​ចំពោះ​សកម្មភាព​មនុ​ស្សធ​ម៌​របស់​អាវុធហត្ថ​តាម​បណ្តា​ខណ្ឌ​ទូទាំង​រាជធានី​ដែល​តែងតែ​ដឹក​ដៃ​កូនសិស្ស​ឆ្លងផ្លូវ​ជាប្រចាំ​រាល់​ម៉ោង​សិស្ស​ចេញចូល​រៀន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ថ្ងៃ​អង្គារ ៣​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ជួយ​សម្រួល​ចរាចរ​តាម​ដងផ្លូវ ពិសេស​តាម​សាលារៀន បឋមសិក្សា និង អនុវិទ្យាល័យ​ដោយមាន​កម្លាំង​អាវុធ​ប្រចាំការ​ចាំ​ជួយ​ដឹក​ដៃ​សិស្ស​តូច​រល់​ពេល​។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ក្រៅពី​កិច្ចការ​មនុ​ស្សធ​ម៌​នេះ​កម្លាំង​ក្នុង​ទីបញ្ជាការ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោក​ពី​ព្រលឹម បាននាំគ្នា បោស​ជូត សំអាត បរិវេណ​ទាំង​ខាងក្នុង​ខាងក្រៅ កន្លែងធ្វើការ រួសរាន់​ងូតទឹក ស្លៀកពាក់ រង់ចាំ​ទទួល​បទបញ្ជា ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​សិស្សានុសិស្ស​ឆ្លងផ្លូវ​ចេញពី​សាលារៀន បងប្អូន​ប្រជាពលរដ្ឋ គណៈប្រតិភូ​ជាតិ អន្តរជាតិ និង​បាន​ចុះជួយ​ធ្វើ​អនាម័យ លាង​សំអាត​តាម​មាត់ទន្លេ មុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ។

ប្រភព​បាន​បន្ត​ថា កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ត្រួតពិនិត្យ​សុខភាព វាស់​កំដៅ បាញ់ថ្នាំ​សម្លាប់​មេរោគ ដល់​នាយទាហាន នាយទាហានរង ពលទាហាន​អាវុធហត្ថ ជាប្រចាំ​ដើម្បី បង្ការ ទប់ស្កាត់ ពី​ជំងឺឆ្លង covid- 19។

ជា​មួយ​គ្នា​នេះ​ដែរ ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បន្ត​ចេញ​ល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅលើ​ដងផ្លូវ ដែល​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន ។

មន្ត្រី​អាវុធហត្ថ​ទាំងអស់​តែងតែ​ទន្ទិញ​ចងចាំ​ក្នុង​ចិត្តជា​និច្ច​នូវ​ពា​ក្យ​ថា អរគុណ​សន្តិភាព អរគុណ​នយោបាយ ឈ្នះ ឈ្នះ​! ​ដឹងគុណ​ស្ថាបនិក​មគ្គុទ្ទេសក៍​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព និង​ការ​ឯកភាព​ជាតិ​ពេញលេញ​ដែល​នាំ​សេចក្តីសុខសាន្ត​និង​ការអភិវឌ្ឍន៍​ជូន​ប្រជាជន​ខ្មែរ​គ្រប់ៗ​រូប​៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ២ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម