Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​បាននឹងកំពុង​ប្រជុំ ជាមួយមន្ទីរ​ពាក់ព័ន្ធ​ ​ដើម្បី​ចាត់វិធានការ​នានា ក្នុងការ​និង​ទប់ស្កាត់​ជំងឺ covid -19

បានផុស

នៅ

​ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង នៅក្នុង​ខណៈ​នេះ ពោល​គឺ​ក្រៅ​ម៉ោង​រដ្ឋបាល​នេះ លោក​បាននឹងកំពុង​ជួបជុំ​ជាមួយ គណៈ​អភិបាល​រាជធានី មន្ទីរ​សុខាភិបាល មន្ទីរអប់រំ និង​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​នានា ក្នុងការ ទប់ស្កាត់​ជំងឺ covid 19 ខណៈ​ដែល​ជំងឺ​នេះ​បាននឹងកំពុង​រីក​រាល​ដាល​ក្នុង​សហគមន៍​ព្រឹត្តិការណ៍​២០ កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ ជុំវិញ​វិធានការ ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជម្ងឺ​នេះ​ផងដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិ​កាល​សហគមន៍ ២០​កុម្ភៈ​គឺជា​ព្រឹត្តិការណ៍​ដែល​បាន​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​-១៩​ជា​ទ្រង់ទ្រាយ​ធំ​មួយ​ចូលក្នុង​សហគមន៍ ដែល​មាន​ទ្រង់ទ្រាយ​ធំ​ជាង ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​កន្លងមក ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្លាំង​មាន​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ​រួម​ជាមួយនឹង​ប្រជាពលរដ្ឋ​ផង​ដែរ ចូលរួម​ទប់ស្កាត់​និង​បង្ការ​ជំងឺ​កូ​វីដ​19 ទាំងអស់គ្នា ដើម្បី​ឲ្យ​កម្ពុជា​រួចផុត​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។

ខាងក្រោម​នេះ​ ជា​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំ​ពេល​ដែល​បាន​ចេញ​នៅ​រាត្រី​ថ្ងៃទី​២២​កុម្ភៈ​នេះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម