Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិ​បារាំង​ញៀនថ្នាំ​ម្នាក់ ដកហូតអាវុធពីរដើម​

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច​ចម្រុះ ធ្វើការឃាត់ខ្លួន​ជនជាតិ​បារាំង​ញៀន​ថ្នាំ​ម្នាក់ ដកហូត​អាវុធ​ខុសច្បាប់២​ដើម និង​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នក​ដ៏​ទៃ​។​

សូមបញ្ជាក់ថា​ ដោយ​ទទួលបាន​បទបញ្ជាពីលោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ផែន​ការងារ​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរ​បាល ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​ជនជាតិ​បារាំង​ម្នាក់ រឹបអូស​អាវុធ២​ដើម​និង​វត្ថុ​តាង​មួយចំនួន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួន​នេះបានធ្វើឡើងនៅ​ចំណុច​ក្នុង​បុរី​សុភមង្គល ផ្ទះជួល​លេខ​H12B ផ្លូវជាតិ​លេខ​៦ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ករណី​ស្នាក់នៅ​ខុសច្បាប់ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ និង​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នក​ដ៏​ទៃ​។​

ជនជាតិ​បារាំង សង្ស័យ​ឈ្មោះ BAUDRY SEBASTIEN ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ស្នាក់នៅ​ទីតាំង​កើត​ហេតុ​ខាងលើ ។​

បច្ចុប្បន្ន​កម្លាំង​ជំនាញ បាន​បញ្ជូន​ជនជាតិ​បារាំងទៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ដើម្បី​ពិនិត្យ​រក​មេរោគ​ឆ្លងកូ​វីដ​-១៩ និង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាលខណ្ឌ​ជ្រោយចង្វារបណ្តោះអាសន្ន ដើម្បី​រង់ចាំ​លទ្ធផល និង​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទ ៖ ឌី​រៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម