Connect with us

ព័ត៌មានជាតិ

ទោះ​កំពុង​ជួប​វិបត្តិ​កូវីដ-១៩ ក៏​កម្ពុជា​ប្រឹង​ប្រែង​ទប់ស្កាត់និង​អភិវឌ្ឍ​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​បាន​ថ្លែង​បន្ថែមថា ​ទោះជា​ប្រទេស​យើង ក៏ដូចជា​ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក កំពុង ជួបប្រទះ​វិបត្តិ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ក្តី ក៏​ទៅ​អនាគតប្រទេស​យើង​ពិតជា​អាច​ជម្នះ​បាន ជាពិសេស​ខេត្តសៀមរាប​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​ការ​ខិតខំ​ទប់ស្កាត់​ការ​រាលដាល ជំងឺ​កូ​វីដ តាម​មធ្យោបាយ​ជាច្រើន និង ជួយ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជាច្រើន​ក្នុង​ខេត្ត​នេះ ជាពិសេស ផ្លូវ​សរុប​ទាំង​៣៨​ខ្សែ ដែលមាន​ប្រវែង​សរុប ជាង ១០៨ គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​១៤០​លាន​ដុល្លារ​អាមេរិក និង​គ្រោង​សាងសង់​រយៈ ១៣​ខែ ដោយ​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ ២០២១​នេះ​។

​ការរីកចម្រើន និង​វិបុលភាព​គ្រប់​វិស័យ​ក្នុងសម័យ​តេ​ជោ​នេះ មិនមែនជា រឿង​ចៃដន្យ​ទេ គឺ​កើតឡើង​ដោយ​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស​មាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ និង​សមិទ្ធផល​ជា ប្រវត្តិសាស្ត្រ​នៃ​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​សូម អរគុណ​សន្តិភាព ដោយសារ​កត្តា​សុខសន្តិភាព និង ការ អភិវឌ្ឍ ក្នុង​រយៈពេល​ពីរ​ទសវត្ស​កន្លង​មក​នេះ កម្ពុជា​ទទួលបាន​ភាព​រីកចំរើន និង ការអភិវឌ្ឍ​គួរ​ជាទី​មោទកភាព បើទោះបីជា​ក្នុងឆ្នាំនេះ​យើង​រង​ឥទ្ធិពល​ពី​ជំងឺ​កូ​វី​១៩ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល បាន​និង​កំពុង​គ្រប់គ្រង​ស្ថានការណ៍ បាន​យ៉ាង​ល្អ​ក្រោម​វិធានការ​យ៉ាង​មុត​ស្រួច និង​វិធានការណ៍​របស់​ក្រសួងសុខាភិបាល​តែម្ដង​។​

​សូម​បញ្ជាក់​ថា តាមរយៈ ឯកសារ​ប្រវត្តិ​ជាច្រើន​បាន​សរសេរ​ជា ស្រះស្រង់​បាន​សាងសង់ឡើង​នៅក្នុង​រជ្ជកាល​ព្រះបាទ ជេន្ទ្រវរ្ម័ន ទី​២ នា​ពាក់កណ្តាល​សតវត្សរ៍​ទី​១០ (​គ .​ស ៩៤៤ ដល់ ៩៦៨) ដែល​ក្នុង​ឆ្នាំ​៩៥២ មាន​មន្ត្រីជាន់ខ្ពស់ ខាង​ពុទ្ធសាសនា​ឈ្មោះ KavindrariTatsara ដោយមាន​គំនិត​ស្តាប​ត្យ​កម្ម​ខ្មែរ បាន​ផ្តួចផ្តើម​ជីក​ស្រះ​នេះ​ឡើង ហើយ​បន្ទាប់មក​ត្រូវ​បាន​កែលម្អ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​នៅ​សតវត្សរ៍​ទី ១២ ដើម្បី​ឧទ្ទិស​ដល់​ពុទ្ធសាសនា គ​.​ស​.១១៨១ ដល់ ១២១៨ ។​

​ដោយឡែក រហាត់ទឹក​ដ៏​ធំ​ដែលមាន បណ្តោយ ១៨​ម៉ែត្រ កម្ពស់ ១២​ម៉ែត្រ អង្កត់ផ្ចិត​១១.៦​ម៉ែត្រ ត្រូវបាន​អនុវត្ត​ការជួសជុល​ដោយ​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយបាន​រក្សា​នូវ​រចនាបថ​បុរាណ​ទាំងស្រុង និង​រួមបញ្ចូល​នូវ​ស្ថាបត្យកម្ម​ទំនើប ដើម្បី​ធានា​បាន​នូវ​ភាព​លក្ខណៈ​ដើម និង​ភាពរឹងមាំ​ធានា​បាន​ការប្រើប្រាស់​យូរ អង្វែង​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​។ ទីតាំង​រហាត់ទឹក​ដ៏​ធំ នេះ​មាន​ប្រវត្តិ​តាំងពី​ទសវត្ស​ទី​៦០ ត្រូវបាន​កសាងឡើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក ហើយ​អម​ដោយ​ផ្ទះ​ល​ម្លែ​កាយ​មួយ​នៅក្បែរនោះ​។ ប៉ុន្តែ ដោយសារ​សង្គ្រាម​នា​សម័យ​ខ្មែរក្រហម រហាត់ទឹក​នេះ​ត្រូវ​បាន​រង​នូវ​ការខូចខាត​ស្ទើរ​បាត់​រូបរាង​ទាំងស្រុង​ទៅហើយ ។ នៅ​ចុង​ទស្សវត្ស​ទី​៨០ ដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប បានធ្វើការ​សាងសង់រ​ហាត់​ទឹក នេះ​ឡើងវិញ ប៉ុន្តែ​មិនមាន​ផ្ទះ​ល​ម្ដែ​កាយ​ដូច​មុន​ទេ ដើម្បី​ទាញ​ទឹក​ពី​ស្ទឹង​សៀមរាប​មក​ស្រោចស្រព​កូនឈើ​នៅ ក្នុង​សួន​បណ្តុះ​កូនឈើ​ប្រាសាទតាកែវ​។​

​ចំណែកឯ​ថវិកា ​សម្រាប់​ចំណាយ​ក្នុងការ​ជួសជុល​នេះ គឺ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់ លោកជំទាវ​ឧកញ៉ា​មហា​ឧបាសិកា​កិ​ត្ដិ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ តាមរយៈ ព្រះ​សទ្ធម្ម​ប្ប​កាស​នី​បណ្ឌិត តាត មហា​ទី ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា ដោយ​បាន​ទទួល​ការគាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​អ​ប្សា​រា ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ៦០​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក ដោយ​បូក​រួមទាំង​ការជួសជុល​ខ្លោងទ្វារ​តា​កាវ ផងដែរ។ នា​ឱកាស​នោះ​សម្រាប់​ប្រជាពលរដ្ឋ​ជាង ៧០០​គ្រួសារ ដែល​បាន​ចូលរួម​ទាំង ៣​កម្មវិធី រួមមាន ប្រជាពលរដ្ឋ​ក្រីក្រ ក្រុម​ជាង និង​កងកម្លាំង​ទាំង​បី​ប្រភេទ បាន​ទទួល​ថវិកា និង​អំណោយ​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផង​ដែរ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម