Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ត្រៀម​ក្រាល​កៅស៊ូផ្លូវ១​ខ្សែ​ប្រវែង​ជិត​១២​គីឡូម៉ែត្រ​ដែល​បាន​ខូចខាត​ដោយ​ទឹកជំនន់​​​

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃទី​២៣ ​ខែកុម្ភៈ ​ឆ្នាំ​២០២១​ លោ​ក ងួន​ រតនៈ​ អភិបាលខេត្ត​បាត់ដំបង​បាន​ដឹកនាំ​មន្ត្រី​នៃ​មន្ទីរជំនាញ​ពាក់​ព័ន្ធ​រួមមាន​ មន្ទីរ​សាធារណៈការ​,​ មន្ទីរ​អភិវឌ្ឍ​ជនបទ និង​មន្ទីរ​ធនធានទឹក​ដើម្បី​ចុះ​ពិនិត្យមើល​ផ្លូវលំ​មួយខ្សែ​ដែល​ខូចខាត​ដោយ​ទឹកជំនន់​មាន​ប្រវែង​ប្រមាណ​១១,៥០០​ម៉ែត្រ​ស្មើ​និង​១១​គីឡូម៉ែត្រ​កន្លះ​ ស្ថិតក្នុង​ឃុំ​ព្រែក​ហ្លួង​ ស្រុក​ឯក​ភ្នំ ​ខេត្តបាត់ដំបង ​ដែល​បច្ចុប្បន្ន​កំ​ពុង​ដំ​ណើរការ​ក្នុងការ​ឈូសឆាយ​ពង្រីក​កែលម្អរ​ឡើងវិញ ​និង​មាន​ក្រាល​កៅស៊ូ​ផង​។​ ដែល​គម្រោង​នេះ​រដ្ឋបាលខេត្ត​បានធ្វើ​ឡើង​តាមសំណើរ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដើម្បី​បម្រើ​ដល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ប្រាស្រ័យ​ទំនាក់ទំនង​គ្នា និង​សម្រួល​ដល់​ការដឹកជញ្ជូន​កសិផល​ទៅកាន់​ទីផ្សារ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ​លោក​អភិបាលខេត្ត​រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ក៏បាន​បន្ត​ពិនិត្យមើល​ស្ពាន​អូរ​ព្រែក​អំបិល​មួយកន្លែង​ដែល​ស្ពាន​នេះ​បាន​តភ្ជាប់​សម្រាប់​២​ភូមិ​មាន​ភូមិ​បាក់រទេះ ​និង​ភូមិ​ដូន​ឥន្ទ​ស្ថិតក្នុង​ឃុំ​ព្រែក​ហ្លួង​ ស្រុក​ឯក​ភ្នំ​ដើម្បី​សាងសង់​ទ្វារ​ទឹក​ផងដែរ​សម្រាប់​ការពារ​កុំ​ឲ្យ​ដំណាំ​ស្រូវ​ប្រមាណ​ជិត​២០០០​ហិកតា​ជន​លិច​ទឹក​ខូចខាត​នា​រដូវវស្សាខាងមុខ​ដោយ​ក្នុងឱកាស​នោះ​ក៏មាន​ពលរដ្ឋ​ជាច្រើន​បាន​ចូល​រួម​ផងដែរ​។​

ឆ្លៀត​ក្នុងឱកាស​នេះដែរ​ លោក​អភិបាលខេត្ត​ក៏បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ស្រុក​ឃុំ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំងអស់​ឲ្យ​ចូលរួម​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​ក្រសួង​សុខា​ភិបាល​ក្នុងការ​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩​ និង​ផ្សព្វផ្សាយនូវ​សារ​ជា​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ប្រ​មុខ​រាជរដ្ឋាភិបាល​ជាមួយនឹង​ការផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ដល់​សហគមន៍ ក្នុងព្រឹត្តិការ​សហគមន៍​២០​កុម្ភៈ​ ដែល​មិនទាន់​មានការ​ថមថយ​នៅឡើយ​។​

ជាពិសេស​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ចូលរួម​ទប់ស្កាត់​និង​ការពារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩​តាមរយៈ​ការបន្តអនុវត្ត​វិធានការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុនសែន​ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​នេះ​ ៣​ការពារ​មាន​ ១,​ពាក់​ម៉ាស់ ២,​លាងដៃ​៣,​គម្លាត​សុវត្ថិភាព​សង្គម​និង​គម្លាត​សុវត្ថិភាព​បុគ្គល​។​ ចំណែក​៣​កុំ​មាន ១,​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​កុំ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក​រក​កន្លែង​មាន​ខ្យល់​ចេញចូល​ ២,​កុំទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ​៣,​កុំ​ប៉ះពាល់​គ្នា​កុំ​ចាប់ដៃគ្នា​កុំ​កៀក​ស្មា​គ្នា​កុំ​ឱប​គ្នា​ជាដើម​។​

លោក​អភិបាលខេត្ត​ក៏បាន​ដាស់តឿន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​ថា​ បើសិនជា​ប្រជាពលរដ្ឋ​ដែល​មាន​បងប្អូន​កូនក្មួយ​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ ​ហើយ​គេចវេះ​មិន​ចូលរួម​ធ្វើ​ច​ត្តា​ឡី​ស័ក​សូម​រាយការណ៍​ឲ្យ​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ជាបន្ទាន់​។​ បើ​មិន​ដូច្នោះ​ទេពលករ​នោះ​ត្រូវ​ប្រឈមមុខ​ច្បាប់​ដោយ​ការផាកពិន័យ​ជា​សាច់ប្រាក់​ធ្ងន់ធ្ងរ​ចាប់ពី​១​លាន​រៀល​ទៅ​៥​លាន​រៀល​ហើយ​អ្នកផ្សំគំនិត​ដឹក​

ជញ្ជូន​ពលករ​គេច​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក៏ត្រូវ​ផាកពិន័យ​ពី​៥​លាន​ទៅ​១០​លាន​រៀល​ផងដែរ​៕

អត្ថបទ ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម