សន្តិសុខសង្គម
អភិបាលខណ្ឌឬស្សីកែវ ណែនាំឲ្យពលរដ្ឋរស់នៅសងខាងផ្លូវបេតុងដែលទើបស្ថាបនារួចជួយសម្អាតអនាម័យដើម្បីសោភ័ណភាព
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានណែនាំឲ្យប្រជាពលរដ្ឋដែលរស់នៅ និងប្រកបអាជីវកម្មនៅសងខាងអតីតផ្លូវរថភ្លើងដែលទើបស្ថាបនាជាផ្លូវបេតុងរួច ត្រូវជួយសម្អាតអនាម័យសណ្ដាប់ធ្នាប់របៀបរៀបរយឲ្យបានល្អ ដើម្បីសោភ័ណភាព និងបរិស្ថានល្អ។

ការណែនាំនេះ ធ្វើឡើងនៅពេលដែលលោកអភិបាលខណ្ឌដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធចុះពិនិត្យរបៀបរៀបរយ សន្តិសុខសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវបេតុងថ្មី(អតីតផ្លូវរថភ្លើង) និងជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវខាងលើ។ បើតាមលោក ជិន ប៊ុនធឿន អតីតផ្លូវរថភ្លើងដែលទើបស្ថាបនាជាផ្លូវបេតុងរួចរាល់នេះ ដើមឡើយគឺជាតំបន់សំណង់មិនរៀបរយ ហើយក៏ជាភូមិសាស្ត្រមួយដែលស្មុគស្មាញថែមទៀតផង។

លោកអភិបាលខណ្ឌក៏បានស្នើអោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការជាមួយមន្ដ្រីអាជ្ញាធរ ថែរក្សាអោយបាននូវអនាម័យ សណ្ដាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវសាធារណៈខាងលើនេះ ដើម្បីមូលដ្ឋានស្អាត។

ជាមួយគ្នានេះ លោកអភិបាលក៏បានជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវបេតុងថ្មីនេះថា ផ្លូវនេះនឹងត្រូវរៀបចំបន្ថែមនាពេលខាងមុខដោយដាំដើមឈើដើម្បីបង្កើនសោភ័ណភាព និងរៀបចំនូវប្រព័ន្ធភ្លើងបំភ្លឺផ្លូវបន្ថែមទៀតផងដែរ។ លោកក៏ស្នើសុំអោយប្រជាពលរដ្ឋត្រូវរួមគ្នាសម្អាតនៅមុខផ្ទះឲ្យបានស្អាតជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ និងមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថានបានល្អ និងមានសោភ័ណភាព៕
អត្ថបទ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


