Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត​៖ ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ គឺ​ផ្តើមចេញពី​ខ្លួន​យើង​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ផ្ញើ​សារ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយបាន​បញ្ជាក់ថា ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ គឺ​ផ្តើមចេញពី​ខ្លួន​យើង ដើម្បី​ការពារ​ខ្លួន​យើង និង​អ្នក​នៅ​ជុំវិញខ្លួន​យើង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​យ៉ាង​ដូច្នេះ​ថា “​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​ក្នុង​សហគម​ន៏ នៃ​ជម្ងឺ​កូ​វីដ​-១៩ នាពេលនេះ សូម​បងប្អូន​ចូលរួម​អនុវត្ត​នូវ​វិធាន​សុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង និង​សង្គមជាតិ​យើង ព្រោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ដ៏​សាហាវ​នេះ គឺ​ផ្តើមចេញពី​ខ្លួន​យើង ដើម្បី​ការពារ​ខ្លួន​យើង និង​អ្នក​នៅ​ជុំវិញខ្លួន​យើង​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារ​នេះ​ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បង្ហោះ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ព្រឹក​មិញ ហើយ​ស្រប​ពេលដែល​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ “​ព្រឹត្តិការណ៍ ២០ កុម្ភៈ​” គួ​ឲ្យ​ព្រួយបារម្ភ​។​

​បើតាម​តាម​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤០​នាក់​ថ្មី​ទៀត ដែល​ក្នុងនោះ​មាន​៣៨ នាក់​ជា​ករណី​ឆ្លង​សហគមន៍​ក្នុង “​ព្រឹត្តិការណ៍ ២០ កុម្ភៈ​” និង​២ នាក់​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ហើយ​គ្រាន់តែ​រយៈពេល​៤ ថ្ងៃ ដែល​ករណី​ឆ្លង​សហគមន៍​ក្នុង “​ព្រឹត្តិការណ៍​២០​កុម្ភៈ​” មាន​អ្នក​ឆ្លង​រហូតដល់​ជាង​១៣០​នាក់​ទៅហើយ​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម