ព័ត៌មានជាតិ
រដ្ឋបាលក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យ ផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត
បន្ទាប់ពីរដ្ឋបាលក្រុងប៉ោយប៉ែត ចេញសេចក្តីជូនដំណឹងបាន២ថ្ងៃកន្លងទៅ រដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក៏បានចេញសេចក្តីជូនដំណឹងបន្ថែម និងចុះត្រួតពិនិត្យ ដាក់បញ្ជាជាក់ស្តែងឲ្យម្ចាស់ ឬអ្នកទទួលខុសត្រូវ ផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ ឌីស្កូ រង្គសាល បៀរហ្គាដិន ជាដើម។

ក្នុងសេចក្តីជូនដំណឹងនោះ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រសាសន៍ប្រាប់ឲ្យដឹងថា នេះជាស្មារតីចូលរួមទប់ស្កាត់ នៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ និងចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត និង ខារ៉ាអូខេ ទាំងអស់ ក្នុងក្រុងសិរីសោភ័ណ ត្រូវបន្តផ្អាកអាជីវកម្ម និងអនុវត្តឲ្យបានម៉ឺងម៉ាត់ រហូតដល់មានការជូនដំណឹងជាថ្មី ស្តីពីការបន្ធូរបន្ថយ ឬ កែសម្រួលវិធានការ នៅពេលខាងមុខ ។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានចេញសេចក្តីជូនដំណឹង ក្នុងន័យដូចខាងលើ ដល់ម្ចាស់កន្លែងបើកអាជីវកម្ម កន្លែងកម្សាន្តសប្បាយ ក៏ប៉ុន្តែពួកគេ មិនស្តាប់ និងអនុវត្តតាម ទើបនៅយប់ថ្ងៃទី២៣ ខែកុម្ភៈ មន្ត្រី និងកងកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានចុះដល់ទីតាំងណែនាំ ជូនសេចក្តីជូនដំណឹង និងធ្វើកិច្ចសន្យា ហើយព្រមានថា បើមិនអនុវត្តតាមការណែនាំនេះទេ រដ្ឋបាលក្រុង នឹងចាត់វិធានការតាមច្បាប់ហើយ៕
អត្ថបទ ៖ វ៉ាន់ ណាង




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី