ព័ត៌មានជាតិ
កុមារីជនជាតិវៀតណាម ទើបអាយុ ១៦ ខែ នៅភ្នំពេញ តេស្តមានកូវីដ ១៩
ក្នុងចំណោមអ្នកឆ្លងថ្មីនៅព្រឹកនេះ។ កុមារីនេះស្នាក់នៅរាជធានីភ្នំពេញ។ មូលហេតុនៃការការឆ្លងរបស់កុមារីរូបនេះ មិនត្រូវបានបញ្ជាក់បន្ថែមទៀត។
ការផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ អ្នកឆ្លងកើនដល់ ១៩៤ នាក់ ដែលភាគច្រើនជាជនជាតិចិន។ ក្នុងនោះក៏មានកុមារក្រោមអាយុ ១៦ ឆ្នាំ ចំនួនពីរនាក់បានឆ្លងរួមទាំងកុមារីខាងលើ។

ជាលើកដំបូង ព្រឹកនេះកម្ពុជាប្រកាសមានអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលផ្ទុះវិបត្តិកូវិដ ១៩ ជាងមួយឆ្នាំនេះ។ មានអ្នកឆ្លងសរុប ៦៥ នាក់ក្នុងចំណោមអ្នកឆ្លង ៦៥ នាក់ ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ មានចំនួន ៥៨ នាក់ និងពាក់ព័ន្ធអ្នកដំណើរមកពីក្រៅប្រទេសចំនួន ០៧ នាក់។
ការផ្ទុះកូវិដក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ បានរាលដាលដល់ខេត្តក្រុងចំនួន ០៣។ រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ត្រូវបានដាក់ក្នុងការប្រុងប្រយ័ត្ន បន្ទាប់ពីរកឃើញអ្នកពាក់ព័ន្ធ និងអ្នកឆ្លងកូវីដ ១៩ជាបន្តបន្ទាប់។
ការផ្ទុះក្នុងសហគមន៍ ២០ កុម្ភៈ លើកនេះមានសភាពធ្ងន់ធ្ងរ។ គួរឲ្យបារម្ភនោះ កូវិដបំប្លែងខ្លួនត្រូវបានរកឃើញលើជនរងគ្រោះចំនួន ០៦ ករណី ដែលមន្រ្តីសុខាភិបាលលើកឡើងពិបាកគ្រប់គ្រង និងមានការឆ្លងរាលដាលលឿន។
ដោយសារចំនួនអ្នកឆ្លងកើនឡើងជារៀងរាល់ថ្ងៃ រដ្ឋាភិបាលបានបញ្ជាឲ្យផ្អាកបណ្តោះអាសន្នសាលារៀនក្នុងរាជធានីនិងខេត្តកណ្តាលយ៉ាងតិច២សប្តាហ៍។ ទីតាំងចំនួន ៦៣ ក្នុងក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរចុះបិទភ្លាមៗ ដោយសារមានពាក់ព័ន្ធអ្នកឆ្លងកូវីដ។
ការរៀបចំពិធីមង្គលការក៏ស្នើឲ្យមានការពន្យាពេល ឬក៏កាត់បន្ថយចំនួនមនុស្សចូលរួម។ រដ្ឋាភិបាលបានអំពាវនាវប្រជាពលរដ្ឋ បើមិនមានការចាំបាច់កុំចាកចេញពីផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងបន្តចូលសហគមន៍កាន់តែធ្ងន់ធ្ងរ៕
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកឆ្លងសរុបមានចំនួន ៦៩៧ នាក់ និងអ្នកជាសះស្បើយចំនួន ៤៧៧ នាក់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី