Connect with us

ព័ត៌មានជាតិ

ផឹកស្រា​ស្រវឹង​ ទាស់សំដី​តិចតួច​ទាញ​ចប​កាប់​សម្លាប់​ឪពុក​បង្កើត​

បានផុស

នៅ

តាកែវ ៖ កូន​ប្រុសម្នាក់​ ផឹកស្រា​ស្រវឹង ទាស់សំដី​គ្នា​ជាមួយ​ឪពុកបង្កើត​ ទាញ​ចប​កាប់​សម្លាប់​ឪពុកបង្កើតរបស់​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗនៅនឹង​កន្លែង​កើត​ហេតុ។

ហេតុការណ៍​នេះ កើត​ឡើង​នា​វេលា​ម៉ោង​១៣​និង​១០​នាទី​ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិស្លារ ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្តតាកែវ។

​ករណីនេះ​ លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាល​ស្រុក​គីរីវង់​បាន​បញ្ជាក់​ថា បន្ទាប់ពី​កើតហេតុ​នេះ​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​អូរ និង​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ បាន​ចុះ​បង្ក្រាប និង​ចាប់​ជនសង្ស័យ​ម្នាក់ ឈ្មោះ សេន រ៉ា​ន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីកន្លែង​កំណើត​ភូមិ ស្លារ ឃុំ​តា​អូរ ស្រុក​គិរីវង់ ខេត្តតាកែវ ក្នុងករណី​ហិង្សា​ដោយ​ចេតនា​។

លោក​អធិការ​បន្ត​ថា ជនសង្ស័យ​បាន​យក​ដងចប​ប្រវែង​១,៤០​ម៉ែត្រ​និង​ដែក​ជើង​ព្យួរ​ខោអាវ ប្រវែង​១,៣០​ម៉ែត្រ វាយ​ទៅលើ​ជនរងគ្រោះ​មាន ជនរងគ្រោះ​ទី​១.​ឈ្មោះ សេន ញ៉ា​ត អាយុ​៧៧​ឆ្នាំ (​ត្រូវជា​ឪពុក​បង្កើត​) រង​របួស​បែកក្បាល​ផ្នែក​ខាងក្រោយ​(​ស្លាប់​នៅនឹងកន្លែង )​ជនរងគ្រោះ​ទី​២.​ឈ្មោះ ប៊ុត ផាត ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ របួស​ដៃស្តាំ​ដាច់​ចេញឈាម។ ជនរងគ្រោះ​ទី​៣.​ឈ្មោះ តក់ ផាន់ ភេទស្រី អាយុ​៦៧​ឆ្នាំ ជា​ជន​ពិការ​ជើង​ត្រូវ​ត្រគាក​ខាងស្តាំ​ជាំខ្មៅ​។ ជនរងគ្រោះ​ទី​៤.​ឈ្មោះ ឈុ​យ ឆេន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​។ ករណី​នេះ​ដែរ​ បើ​តាម​អ្នកជិតខាង​ឲ្យ​ដឹងថា មូលហេតុ​ទាស់​ពាក្យសំដី​ជាមួយ​ឪពុក គួបផ្សំ​និង​ផឹកស្រា​ស្រវឹង​បាត់បង់​សតិ​ផង​។

បច្ចុប្បន្ន ជនសង្ស័យ សេន រ៉ា​ន់ ជា​កូនបង្កើត​ជនរងគ្រោះ សេន ញ៉ា​ត ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង និង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម