ព័ត៌មានជាតិ
លោកស្រី ច័ន្ទ សុរីយ៍៖ ក្រសួងកិច្ចការនារី បានដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ សម្រាប់ឆ្នាំ ២០២៤-២០២៨
លោកស្រី ច័ន្ទ សុរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានលើកឡើងថា នាពេលថ្មីៗនេះ ក្រសួងកិច្ចការនារី បានដាក់ឲ្យប្រើប្រាស់ ផែកការយុទ្ឋសាស្រ្ត នារីរតនៈទី៦ (២០២៤-២០២៨) ដែលមានការចូលរួមអនុវត្តពហុវិស័យ ព្រមទាំងមានសកម្មភាពដែលទាក់ទងការរៀបចំគោលនយោបាយ យេនឌ័រ និងសុខភាពផងដែរ។

រដ្ឋលេខាធិការ ក្រសួងកិច្ចការនារីលើកឡើងបែបនេះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងការបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំអនុសាសន៍ គោលនយោបាយសង្ខេបទាក់ទងយេនឌ័រនិងសុខភាព ហៅថា D2P (Data to Policy) មានរយៈពេល៥ថ្ងៃ នៅខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះ មានការគាំទ្រពី អង្គការ វ៉ាយថល ស្ត្រេតធីជី Vital Strategies (គំនិតផ្តួចផ្តើមស្តីពីទិន្នន័យសម្រាប់សុខភាព (Data for Health Initiative: D4H) របស់ Bloomberg Philanthropies ដែលបានបើកដំណើរការទៅក្រោមអធិបតីភាពលោកស្រី ច័ន្ទ សុរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងមានភាគីពាក់ព័ន្ធចូលរួមជាង ៤០នាក់។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើង គោលបំណង នៃវគ្គ បណ្តុះបណ្តាលគឺដើម្បីបង្កើនសមត្ថភាពមន្រ្តី លើការវិភាគទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោលនយោបាយសង្ខេបទាក់ទងយេនឌ័រ និងសុខភាព ព្រមទាំងជំរុញការប្រើប្រាស់ទិន្នន័យសុខាភិបាលតាមរយៈការគាំទ្រ ការវិភាគទិន្នន័យសុខភាព សាធារណៈជាអាទិភាព សម្រាប់រៀបចំគោលនយោបាយ ។

ជាមួយគ្នានេះ រដ្ឋលេខាធិការ ក្រសួងព័ត៌មានបន្តទៀតថា ការបណ្តុះបណ្តាល D2P ដែលមានន័យថា ប្រែក្លាយទិន្នន័យទៅគោលនយោបាយ ពិតជាមានសារៈសំខាន់ ពង្រឹងសមត្ថភាពមន្រ្តី គ្រប់ថ្នាក់លើជំនាញនានា ដូចជា ការវិភាគទិន្នន័យ ,ការប្រើប្រាស់ទិន្នន័យ និងការសសេរគោលនយោបាយ ការផ្សព្វផ្សាយ និងការអនុវត្តគោលនយោបាយ ។ ក្រុមការងារបានជ្រើសរើសប្រធានបទចំនួន៥សម្រាប់ការវិភាគនិងរៀបចំគោលនយោបាយ ដោយក្នុងនោះមានប្រធានបទដែលជាសកម្មភាពចែងនៅក្នុងផែនការយុទ្ឋសាស្រ្តនារីរតនៈទី៦ ដូចជា “ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យសុខាភិបាល” ជាផ្នែកមួយជំរុញសម្រេចគោលដៅនៃផែនការយុទ្ឋសាស្រ្ត នារីរតនៈទី ៦ ។

ក្រសួងកិច្ចការនារី ក៏ដូចជារាជរដ្ឋាភិបាល បានកំពុងលើកកម្ពស់ការប្រើប្រាស់ទិន្នន័យសម្រាប់ការធ្វើផែនការនិងការសម្រេចចិត្តនានា។ ជំនាញ D2P ឬកម្មវិធីប្រែក្លាយទិន្នន័យទៅគោនយោបាយពិតជាសំខាន់ និងជាផ្នែកមួយនៃការអនុវត្តប្រាស់ ផែនការយុទ្ឋសាស្រ្ត នារីរតនៈទី ៦ ។ វគ្គបណ្តុះបណ្តាល D2P នេះ បានលើយកប្រធានបទចំនួន ៥សម្រាប់រៀបចំគោលនយោបាយសង្ខេប ទី១.ការគាំពារសង្គមផ្នែកសុខភាពដើម្បីឆ្លើយតបទៅស្ត្រី និងកុមាររងគ្រោះដោយអំពើហិង្សា ទី២. ស្ថានភាពសុខភាពស្ត្រីទាក់ទងនឹងជម្ងឺមិនឆ្លង ទី៣. ស្ថានភាពអាហាររូបត្ថម្ភលើស្ត្រី និងកុមារ ទី៤.ស្ថានភាពអាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់ អាយុក្រោម១៨ឆ្នាំ និងទី៥. ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តីសម្រេចក្នុងវិស័យសុខាភិបាល អំពី D2P ។

លោកស្រី ច័ន្ទ សុរីយ៍ ក៏បានគូសបញ្ជាក់ថា កម្មវិធី Data to Policy (D2P) បានរៀបចំឡើងដោយ Vital Strategies មានគោលបំណងភ្ជាប់គម្លាតនៃការខ្វះចន្លោះគោលនយោបាយ តាមរយៈការបណ្តុះបណ្តាល និងការបង្ហាត់បង្រៀនដល់អ្នកជំនាញរៀបចំគោលនយោបាយយេនឌ័រនិងសុខភាព។ ក្រុមការងារ D2P នឹងត្រូវរៀបចំ អនុសាសន៍គោលនយោបាយសង្ខេប ដោយជំរុញការប្រើប្រាស់ទិន្នន័យ ដែលឆ្លើយតបទៅនឹងអាទិភាពវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល។ កម្មវិធី D2P នេះផ្តល់ដល់មន្រ្តី លើជំនាញវិភាគ –ការវិភាគមូលហេតុឫសគល់ និងការវាយតម្លៃផលប៉ះពាល់សុខភាព ក៏ដូចជាបច្ចេកទេសសម្រាប់ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធដោយប្រើទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោលនយោបាយយេនឌ័រនិងសុខភាព ។ កម្មវិធី D2P បានអនុវត្តដោយមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក្នុងប្រទេសនានា ចំនួន២០នៅ អាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន បានគាំទ្រដល់ការបង្កើតអនុសាសន៍គោលនយោបាយដែលជម្រុញដោយទិន្នន័យច្រើនជាង ១៧០គោលនយោបាយសង្ខេប នៅកម្ពុជា ក្រុមការងារបានចាប់ផ្តើម D2P នៅឆ្នាំ២០២៤នេះ ៕
ដោយ៖ គឿនវេត

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


