ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវភ្លៀង ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំងនៃយោធភូមិភាគទី២
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធ នៃយោធភូមិភាគទី២ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម ទុកសម្រាប់ប្រើប្រាស់ក្នុងរដូវវស្សានេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ គឺម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឧត្តមសេនីយ៍ ប្រតិភូអមតំណើរ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការជូនដល់កងទ័ព និងក្រុមគ្រួសារ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះវីរភាពរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលតែងតែចូលរួមក្នុងការ ការពារអធិបតេយ្យជាតិ ការពារសន្ដិសុខ ស្ថេរភាព ពិសេសការពារសន្តិភាពនៅក្នុងប្រទេសកម្ពុជា បើសិនជាគ្មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធរបស់ទាំងអស់តាំងពីមុនមកដល់ពេលនេះទេ ស្ថានភាពនៅក្នុងប្រទេស និងការអភិវឌ្ឍន៍ រីកចម្រើននៅក្នុងប្រទេសដែលយើងមាន និងមិនអាចមានដូចថ្ងៃនេះទេ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងថា «សន្តិភាព» មានភាពផុយស្រួយណាស់ ដែលអាចបាត់បង់គ្រប់ពេលវេលា ដូចច្នេះ យើងទាំងអស់គ្នា ត្រូវប្តេជ្ញាស្មោះត្រង់ដាច់ខាត ការពារថែរក្សាសន្តិភាព ឱ្យខាងតែបាន ពិសេសការពារបូរណភាពទឹកដី ចំពោះជាតិមាតុភូមិ និងប្រជាជន គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគ្រប់អនុសាសន៍ ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសមិទ្ធផលនានារបស់សង្គមជាតិ និងបន្តចូលរួមជាបន្តបន្ទាប់លើតួនាទីភារកិច្ចឲ្យបានច្បាស់លាស់ និងម៉ត់ចត់ជំរុញឲ្យប្រទេសយើងមានសុខសន្តិភាពកាន់តែយូរអង្វែងថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មានប្រសាសន៍បន្តថា ជួសមុខឱ្យថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងគ្រប់កងឯកភាពទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល តែងតែបានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ និងបានទំនុកបម្រុងថែបំប៉ន ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងកម្លាំងប្រដាប់អាវុធ ជាពិសេសរៀងរាល់រដូវកាល គឺរដូវភ្លៀងផ្តល់អាវភ្លៀង និងរដូវរងារផ្តល់អាវរងារ។

យកឪកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បានស្នើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តតួនាទី ភារកិច្ច ឱ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ ច្បាស់លាស់ និងចូលរួមគាំទ្រលើកំណែទម្រង់លើវិស័យយោធា កងយោធពលខេមរភូមិន្ទ និងទំនើបកម្មយោធា ឱ្យកាន់តែរីកចម្រើន រឹងមាំ បង្កើនកិត្យានុភាពលើឆាកអន្តរជាតិ និងបង្កើនសមត្ថភាពកងទ័ព ទប់ស្កាត់បដិវត្តពណ៌ ឧក្រិដ្ឋកម្មឆ្លងដែន និងទប់ស្កាត់សកម្មភាពនានា ដែលអាចជះឥទ្ធិពលដល់សន្តិភាព ស្ថិរភាពទាំងក្នុងប្រទេស និងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?