ព័ត៌មានជាតិ
អ្នកជំនាញ ថ្កោលទោសភាពគ្មានវិជ្ជាជីវៈ នៃរបាយការណ៍របស់សង់ត្រាល់ ដែលប៉ះពាល់វិស័យកាត់ដេរធ្ងន់ធ្ងរ
អ្នកជំនាញធ្វើរបាយការណ៍ បានរិះគន់ខ្លាំងៗ ចំពោះការធ្វើរបាយការណ៍គ្មានជំនាញវិជ្ជាជីវៈច្បាស់លាស់របស់អង្គការសង់ត្រាល់ ដែលគិតតែពីប្រយោជន៍បុគ្គល អាត្មានិយម បម្រើមហិច្ឆតាបរទេស ដោយបំប៉ោងការពិត នាំឲ្យមានបញ្ហាប៉ះពាល់ធ្ងន់ធ្ងរដល់ការងារកម្មករក្នុងវិស័យកាត់ដេរប្រមាណ ១ លាននាក់ នៅកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា គោលការណ៍ នៃការស្រាវជ្រាវ និងធ្វើរបាយការណ៍ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ នៃការឆ្លើយសំណួរដោយស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំអ្វីទាំងអស់។ ជាមួយគ្នានេះ លោកនិយាយថា វាត្រូវមានភាពប្រាកដប្រជាចំពោះរបកគំហើញដែលជាលទ្ធផល នៃការស្រាវជ្រាវនោះ។
ទោះបីជាយ៉ាងណា លោកបណ្ឌិត ហុង វណ្ណៈ កត់សម្គាល់ថា អង្គការសង់ត្រាល់ ដែលបានទទួលជំនួយបរទេសធ្វើខុសក្រមសីលធម៌វិជ្ជាជីវៈ នៃការស្រាវជ្រាវ បង្កើតរបកគំហើញ បំភ្លៃសំណាក ដោយបំពានឯកជនភាពរបស់សហជីព និងកម្មករ-និយោជិត។

លោកថ្លែងថា «ការបំប្លែងការពិតនេះ គឺប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍប្រទេសជាតិជារួម ជាពិសេសរោងចក្រផលិតសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ធ្វើដំណើរទាំងអស់ដែលបង្កើតការងារប្រហែលជា ១ លាននាក់ ជូនពលរដ្ឋកម្ពុជា និងនាំប្រាក់ចំណូលដល់ជាតិប្រហែលជា ១៧ ពាន់លាន ក្នុង ១ ឆ្នាំៗ ហ្នឹងគឺជាការប៉ះពាល់ធ្ងន់ធ្ងរ»។
អ្នកជំនាញរូបនេះ បានពន្យល់ថា បើសិនជាមានការបំពាន និងរឹតត្បិតសិទ្ធិសេរីភាពកម្មករនៅកម្ពុជាមែននោះ សហជីពមូលដ្ឋានដែលតំណាងឲ្យកម្មករ-និយោជិត ក៏ដូចជាកម្មករ-និយោជិតខ្លួនឯង ដែលទទួលបានចំណេះដឹងផ្នែកច្បាប់ និងសុខុមាលភាព តាមរយៈអង្គការផ្សេងៗ ដែលបានចុះទៅបង្ហាត់បង្ហាញនោះ នឹងចេញតវ៉ាដោយខ្លួនឯង ដោយមិនចាំបាច់អង្គការសង់ត្រាល់ចេញរបាយការណ៍នោះទេ។
ដូចគ្នានេះដែរ លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ស្របជាមួយលោកបណ្ឌិត ហុង វណ្ណៈ ថា ភាពគ្មានជំនាញវិជ្ជាជីវៈរបស់អង្គការសង់ត្រាល់ ដែលចេញរបាយការណ៍មិនឆ្លុះបញ្ចាំងការពិត និងជារបាយការណ៍ដែលមិនទទួលបានទិន្នន័យពេញលេញ គ្មានសច្ចភាព ធ្វើឲ្យមានការយល់ច្រឡំ បង្កឲ្យមានការបះបោរចលាចល ដោយកម្មករ-និយោជិត ឬអ្នកដែលឈឺឆ្អាលក្នុងរឿងកម្មករ-និយោជិត ក្នុងសង្គម។

លោកនិយាយថា របាយការណ៍បំប៉ោងការពិតរបស់សង់ត្រាល់ ក៏ប៉ះពាល់ដល់វិនិយោគិន អ្នកបញ្ជាទិញ លែងចង់ដាក់ទុនរកស៊ីបន្តទៀតនៅកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ លោកបន្ថែមថា បណ្តាប្រទេសផ្សេងៗ ទៀត នៅសហគមន៍អឺរ៉ុប នឹងដាក់សម្ពាធលើកម្ពុជា ព្រោះតែយល់ច្រឡំអំពីការអនុវត្តសិទ្ធិសេរីភាពកម្មករ-និយោជិត។
លោកបណ្ឌិត ឈត ប៊ុនថង គូសបញ្ជាក់ថា «របាយការណ៍មួយ ប៉ះពាល់ដល់សង្គមទាំងមូល ដូច្នេះទាមទារឲ្យមានការបង្ហាញការពិត ដែលជាសច្ចភាព មិនមែនចេះតែធ្វើឡើងដោយធ្វេសប្រហែសបានទេ ព្រោះកាលណាចេញទៅវាប៉ះពាល់ផលប្រយោជន៍ជាតិ ប៉ះពាល់ផលប្រយោជន៍ថៅកែ ប៉ះពាល់ផលប្រយោជន៍សេចក្ដីថ្លៃថ្នូររបស់ស្ថាប័នជាតិពាក់ព័ន្ធនឹងវិស័យការងារជាដើម»។

គួរបញ្ជាក់ថា ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយយប់ថ្ងៃទី ២៦ ខែមិថុនា អង្គការសង់ត្រាល់ បានទទួលស្គាល់ថា ទំហំសំណាក នៃការស្រាវជ្រាវរបស់ខ្លួននៅមានកម្រិត ហើយគ្មានលក្ខណៈតំណាងឲ្យបទពិសោធជាក់ស្ដែងរបស់កម្មករ-និយោជិត នៅកម្ពុជាទេ។ ការបកស្រាយបំភ្លឺនេះ ផ្ទុយពីរបាយការណ៍របស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃទី ៤ ខែមិថុនា ថា សេរីភាពរបស់សហជីពនៅកម្ពុជាទាំងមូល ត្រូវបានបំផ្លិចបំផ្លាញនោះ៕
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


