ព័ត៌មានជាតិ
មុននេះអភិបាលខណ្ឌដង្កោបញ្ជាក់ស្រ្តីខ្មែរម្នាក់នៅខណ្ឌដង្កោធ្វើការជាមួយចិន ឆ្លងកូវិដ ១៩
អាជ្ញាធរខណ្ឌដង្កោ បានប្រាប់កម្ពុជាថ្មីនៅមុននេះបន្តិចលើករណីស្រ្តីខ្មែរម្នាក់នៅខណ្ឌដង្កោ បានតេស្តមានវិជ្ជមានកូវីដ ១៩។
លោកស្រី គឹម ញិប អភិបាលខណ្ឌដង្កោបានឲ្យដឹងថា ស្រ្តីដែលឆ្លងកូវិដ ១៩ មានពាក់ព័ន្ធនិងធ្វើការជាមួយជនជាតិចិន ហើយតេស្តមានវិជ្ជមានកូវិដ ១៩។ តែលោកស្រីមិនបង្ហាញជនជាតិចិន និងស្រ្តីដែលឆ្លងនោះធ្វើការនៅទីណាទេ។
បើតាមអភិបាលខណ្ឌ ជនរងគ្រោះរួមទាំងក្រុមគ្រួសារ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក និងព្យាបាលនៅមណ្ឌលព្រែកព្នៅអស់ហើយ។
លោក វេជ្ជបណ្ឌិត ងី ម៉េងហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងចុះយកសំណាក អ្នកបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយកម្មករស្រ្តី ដែលធ្វើការនៅរោងចក្រកាត់ដេរព្រៃកជ្រៃ មានតេស្តវិជ្ជមានកុវីដ១៩។
លោកបានបញ្ជាក់ថា ចំពោះការបិទរោងចក្រនេះឬយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី