Connect with us

ព័ត៌មានជាតិ

Breaking News!!! វ៉ាក់សាំង AstraZeneca​បាន​ដឹក​មកដល់​កម្ពុជា​ហើយ

បានផុស

នៅ

ភ្នំពេញ ​៖ វ៉ាក់សាំង​កូ​វីដ​១៩ របស់​ក្រុមហ៊ុន AstraZeneca ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ចំនួន ៣២៤,០០០​ដូ​ស ដែល​ជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​មក​ដល់​កម្ពុជា​ហើយ​នៅ​វេលា​យប់​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១​ ដោយមាន​ការ​អញ្ជើញ​ទៅ​ទទួល​ដោយផ្ទាល់​ពី​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោកស្រី​វេជ្ជបណ្ឌិត លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​លោកស្រី Ms. Foroogh Foyouzat តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ក្រសួងសុខាភិបាល ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រទេស​មួយ​ដែល​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ដែល​ទទួលបាន​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) នេះ​។

លោក ស្រី វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ធ្លាប់បាន​ឲ្យ​ដឹង ថា​មជ្ឈមណ្ឌល​កូ​វ៉ា​ក់រ​បស់​អង្គការ​សុខភាព​ពិភពលោក​នឹង​ផ្តល់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​ការបស់​អង់គ្លេស​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា​ចំនួន​១២៩៦០០០​ដូ​ស​សម្រាប់​ចាក់​ជួន​ប្រជាពលរដ្ឋ​កម្ពុជា​ការពារ​ពី​ជំងឺ​កូ​វីដ​១៩​។

គួរ​បញ្ជាក់​ថា​ កម្ពុជា​ទើប​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ស៊ី​ណូ​ហ្វា​ម​ពី​ចិន​ ចំនួន​៦០​ម៉ឺន​ដូ​ស​ក្នុងចំណោម​១​លាន​ដូ​ស​ ដែល​ភាគី​ចិន​សន្យា​ផ្តល់​ឲ្យ​ក្នុង​នោះ​មាន​៣០​ម៉ឺន​ដូ​ស​ប្រគល់​ជួន​ក្រសួងសុខាភិបាល​និង​៣០​ម៉ឺន​ដូ​ស​ទៀត​ប្រគល់​ជួន​ក្រសួងការពារជាតិ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៤១ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម