ព័ត៌មានអន្ដរជាតិ
ទីក្រុងហូជីមិញ គិតគូរឲ្យចាក់វ៉ាក់សាំងកូវីដឡើងវិញ ដើម្បីការពារវីរុសបំប្លែងថ្មីឆ្លងខ្លាំង
ស្របពេលករណីឆ្លងជំងឺកូវីដ១៩ រើបសាជាថ្មី ពេលនេះទីក្រុងហូជីមិញនៃប្រទេសវៀតណាម កំពុងគិតគូរឲ្យចាក់វ៉ាក់សាំងឡើងវិញ ជាពិសេសចំពោះមនុស្សចាស់ ស្រ្តីមានផ្ទៃពោះ និងក្រុមមនុស្សដែលមានសុខភាពងាយគ្រោះ។

រឿងនេះកើតឡើង បន្ទាប់ពីប្រទេសវៀតណាម ទើបរកឃើញវីរុសកូវីដបំប្លែងខ្លួន JN.1 លើកដំបូង ខណៈករណីឆ្លងបានកើនឡើងសាជាថ្មី ដល់ថ្នាក់មានអ្នកជំងឺត្រូវបញ្ជូនទៅមន្ទីរពេទ្យទៀត។
លោក Le Hong Nga អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងហូជីមិញ (HCDC) បាននិយាយកាលពីថ្ងៃសុក្រទី២៦ខែមករាថា ករណីឆ្លងថ្មីបង្ហាញថា JN.1 ពិតជាខ្លាំងជាងកូវីដពូជផ្សេង ហើយមានសមត្ថភាពយកឈ្នះប្រព័ន្ធភាពស៊ាំក្នុងខ្លួនមនុស្សទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំង នៅតែមានប្រសិទ្ធភាពការពារសេចក្តីស្លាប់ និងការធ្លាក់ខ្លួនឈឺធ្ងន់។

អ៊ីចឹងហើយ ទើបទីក្រុងហូជីមិញ ផ្តល់អនុសាសន៍ឲ្យក្រុមងាយរងគ្រោះក៏ដូចជាស្រ្តីមានផ្ទៃពោះ និងចាស់ជរា ត្រូវទទួលវ៉ាក់សាំងឲ្យបានគ្រប់ដូស។ លើសពីនេះ ទីក្រុងក៏នឹងពិនិត្យអ្នកដែលរស់នៅជាមួយក្រុមមនុស្សងាយរងគ្រោះ ថាតើពួកគេពិតជាបានចាក់វ៉ាក់សាំងគ្រប់ដូសមែនឬអត់ផងដែរ។
តាមសេចក្តីរាយការណ៍របស់ VN Express កាលពីដើមសប្តាហ៍, អ្នកជំងឺកូវីដ១២នាក់ក្នុងចំណោម១៦នាក់ ដែលបញ្ជូនចូលព្យាបាលក្នុងមន្ទីរពេទ្យទីក្រុងហូជីមិញកាលពីខែមុន គឺត្រូវបានតេស្តរកឃើញមានផ្ទុកវីរុសបំប្លែងខ្លួនប្រភេទ JN.1។

ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣ ដល់ថ្ងៃទី២២ខែមករាឆ្នាំ២០២៤ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងទីក្រុងហូជីមិញ បានរាយការណ៍អ្នកជំងឺកូវីដចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន៩៤ករណី បូករួមទាំងករណីដែលផ្ទេរទៅព្យាបាលនៅខេត្តជិតៗផងដែរ។
ក្នុងចំណោមនោះ មានករណីធ្ងន់ធ្ងរឈានដល់ដាក់អុកស៊ីសែនចំនួន១៧ករណី ប៉ុន្តែមិនមានអ្នកស្លាប់ឡើយ ហើយករណីធ្ងន់ធ្ងរទាំងអស់ សុទ្ធតែជាក្រុមមានហានិភ័យខ្ពស់ ដូចជាអ្នកមិនចាក់វ៉ាក់វាំងឬមិនបានចាក់គ្រប់ដូសជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម រកឃើញកូវីដបំប្លែងខ្លួនឆ្លងលឿន មានអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យច្រើនឡើងៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


