ព័ត៌មានជាតិ
ក្រសួងសុខាភិបាលបន្តក្រើនរំលឹកពីការចាក់វ៉ាក់សាំងកូវីដ-១៩ ខណ:បណ្តាប្រទេសមួយចំនួនកំពុងមានការឆ្លង វីរុសបំប្លែងថ្មី Omicron XBB.1.5
គណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក.១៩) បានធ្វើការក្រើនរម្លឹក ដល់សាធារណជនអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញតាមគោលការណ៍ស្ម័គ្រចិត្ត ដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញចាប់ពី៦ខែឡើង បន្ទាប់ពីចាក់ដូសចុងក្រោយ។

តាមរយ:ការក្រើនរម្លឹកនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលបានបញ្ជាក់អំពីការចាក់វ៉ាក់សាំងកូវី-១៩នៅក្នុងប្រទេសកម្ពុជាដូចតទៅ៖
-ចំពោះកុមារ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវី-១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) រួចរាល់ ហើយមានគម្លាតចាប់ពី៦ខែឡើង បន្ទាប់ពីចាក់ដូសចុងក្រោយ។ សូមអាណាព្យាបាលរួសរាន់នាំកូន ក្មួយ ឬចៅ ទៅទទួលយកការចាក់វ៉ាក់សាំងកូវី-១៩ ដូសទី៣ ឬដូសទី៤ ឲ្យបានគ្រប់ៗគ្នា។
-ចំពោះកុមារ ដែលមានអាយុចាប់ពី៥ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវី-១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) រួចរាល់ ហើយមានគម្លាតចាប់ពី៦ខែឡើង បន្ទាប់ពីចាក់ដូសចុងក្រោយ។ សូមអាណាព្យាបាលរួសរាន់នាំកូន ក្មួយ ឬចៅ ទៅទទួលយកកការចាក់វ៉ាក់សាំងកូវី-១៩ ដូសទី៣ ដូសទី៤ ឬដូសទី៥ ឲ្យបានគ្រប់ៗគ្នា។
-ចំពោះប្រជាជនដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ឬបានចាក់វ៉ាក់សាំងចនសុន និងចនសុន (ដូសមូលដ្ឋាន) រួចរាល់ហើយមានគម្លាតចាប់ពី៦ខែឡើង បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩ ដូសចុងក្រោយ។ សូមរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ និងដូសទី៥ ឬដូសទី៦ ឲ្យបានគ្រប់ៗគ្នា។

ចំពោះទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវចាក់ជូនគ្រប់ក្រុមដែលបានរៀបរាប់ខាងលើ គឺមាននៅតាមមូលដ្ឋានសុខាភិបាលសាធារណ: រួមមានមន្ទីពេទ្យជាតិ មន្ទីពេទ្យបង្អែក និងមណ្ឌលសុខភាព ទូទាំងរាជធានី-ខេត្តទាំ២៥។
សូមបញ្ជាក់ថា ក្នុងរយ:ពេលថ្មីៗនេះ វីរុសកុវីដ-១៩បំប្លែងថ្មី Omicron XBB.1.5 និងពពួកថ្មីៗទៀត កំពុងមានការឆ្លងរីករាលដាលនៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


