Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំក្រោយ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បានកំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណ​ត្ដិ​ទី​៥ នេះ​បើ​យោងតាម​សេចក្តីសម្រេច ដែល​ទើប​ទទួលបាន នា​ល្ងាច​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


​សេចក្តីសម្រេច ស្តីពី​ការប្រកាស​កាលបរិច្ឆេទ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អណ​ត្តិ​ទី​៥ ប្រការ​១​បាន​បញ្ជាក់ថា ត្រូវបាន​កំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ហើយ​ប្រការ​៣ បាន​បញ្ជាក់ថា រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន ដែល​ពាក់ព័ន្ធ​ត្រូវ​ទទួលបន្ទុក​អនុវត្ត​សេចក្តីសម្រេច​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​
​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ មាន​ប្រជាពលរដ្ឋ​ចំនួន​៧០៤០៥៩៤ ដែល​ស្មើ​និង​៨៩,៥២ បាន​ទៅ​បោះឆ្នោត ហើយ​ក្នុងនោះ មាន​គណបក្ស​ចំនួន​១២ បាន​ចូលរួម​។


គណបក្ស​ទាំង​១២​នោះ​រួមមាន ១- គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន ២- អតីត​គណបក្ស​សង្គ្រោះ​ជាតិ របស់លោក កឹម សុខា ៣- គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ របស់លោក ខឹម វាសនា ៤- គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ ៥- គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន របស់លោក យ៉េ​ង វីរៈ ៦- គណបក្ស​សញ្ជាតិ​កម្ពុជា របស់លោក សេង សុ​ខេង ៧- គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ៨- គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក ញឹក ប៊ុនឆៃ ៩- គណបក្ស​អំណាច​ខ្មែរ របស់លោក សួន សេរី​រដ្ឋា ១០- គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កម្ពុជា របស់លោក​ស្រី សុខ រ័ត្ន​សុវណ្ណ​ប​ច្ចៈ​សីលា ១១- គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា របស់លោក ប្លា​ង ស៊ីន ១២- គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់​។ តែ​សម្រាប់​អាណត្តិ​នេះ គេ​មិនទាន់​ដឹងថា មាន​គណបក្ស​ណាខ្លះ​អាច​ចូល​ប្រ​គួ​ត​បាន​នោះទេ​៕ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម