Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសាទរក្រោយអាជ្ញាធរជួសជុលស្ថាបនាផ្លូវ៣០ម៉ែត្រជាផ្លូវបេតុងសរសៃដែក

បានផុស

នៅ

ប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ៣០ម៉ែត្រ ពីវត្តចាក់អង្រែក្រោម ទៅផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបញ្ចេញមតិសាទរក្រោយអាជ្ញាធរជួសជុលស្ថាបនាជាផ្លូវបេតុងសរសៃដែកសម្រួលដល់ការធ្វើដំណើរ ខណៈកន្លងមកខូចខាតពិបាកធ្វើដំណើរខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រចនា ជាអ្នកដំណើរឆ្លងកាត់ផ្លូវ៣០ម៉ែត្រ បានបង្ហាញអារម្មណ៍រីករាយក្រោយអាជ្ញាធរពាក់ព័ន្ធប្រែក្លាយកំណាត់ផ្លូវនេះ អោយកាន់តែធំទូលាយងាយស្រួលដល់អ្នកធ្វើដំណើរ ព្រោះកន្លងមកមានជង្ហុកសំបុកមាន់ជាច្រើនថែមទាំងដក់ទឹកធ្វើឲ្យលំបាកក្នុងការធ្វើដំណើរ។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យដឹងថា កំណាត់ផ្លូវ៣០ម៉ែត្រនេះ ត្រូវបានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថាបនាជាប្រភេទផ្លូវបេតុងមានសរសៃដែក មានប្រវែងជាង៣៥០ម៉ែត្រ ទទឹង៣០ម៉ែត្រ កម្រាស់​២តឹក ចាប់ពីកែងផ្លូវជាតិលេខ២ រហូតដល់ផ្លូវបត់ចូលផ្សារចាក់អង្រែ ដើម្បីសម្រួលការលំបាកធ្វើដំណើរជូនដល់ពលរដ្ឋ។

អ្នកធ្វើដំណើរឆ្លងតាមកំណាត់ផ្លូវនេះ មានក្ដីសប្បាយរីករាយ និងថ្លែងអំណរអរគុណដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរជំនាញ ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ប្រែក្លាយកំណាត់ផ្លូវ៣០ម៉ែត្រនេះជាផ្លូវបេតុង ជូនដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរងាយស្រួលក្នុងការធ្វើដំណើរ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម