ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកដ៏មានសក្ដានុពលសម្រាប់សេដ្ឋកិច្ចជាតិ
លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ដ៏មានសក្ដានុពលសម្រាប់សេដ្ឋកិច្ចជាតិ និងជាប្រព័ន្ធធារាសាស្ដ្រមួយដែលអាចជួយក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជិតៗ ព្រែកជីកនេះ ប្រកបរបរកសិកម្មបានយ៉ាងល្អប្រសើរទៀតផង។
ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមអបអរសាទរ “ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ”នៅព្រឹកថ្ងៃទី ០៥ សីហា លោក ម៉េង ហុង បានបន្តថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងព្រែកជីកដ៏មហស្ចារ្យជាប្រវត្តិសាស្ត្រ ដែលមានប្រវែង ១៨០ គីឡូម៉ែត្រ ដោយតភ្ជាប់កំពង់ផែស្វយ័តភ្នំពេញ ជាមួយក្រុងកែប និងឈូងសមុទ្រថៃ និងឆ្លងកាត់ខេត្តចំនួន ៤ រួមមាន កណ្ដាល តាកែវ ខេត្តកំពត និងខេត្តកែប។

លោកបានបន្តថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ដ៏មានសក្ដានុពលសម្រាប់សេដ្ឋកិច្ចជាតិ និងក្លាយជាប្រព័ន្ធធារាសាស្ដ្រមួយដែលអាចជួយក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជិតៗ ព្រែកជីកនេះ ប្រកបរបរកសិកម្មបានយ៉ាងល្អប្រសើរទៀតផង។
ជាមួយគ្នានេះ ប្រតិភូរាជរដ្ឋាភិបាល ក៏បានសំដែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកក្រោមឱវាទទាំងអស់ ដែលបានចូលរួមក្នុងឱកាសដ៏មហស្ចារ្យជាប្រវត្តិសាស្ត្រនេះ និងបានអំពាវនាវ ដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមផ្សព្វផ្សាយ និងអបអរសាទរចំពោះគម្រោងព្រែកជីកនេះទាំងអស់គ្នា៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


