Connect with us

ព័ត៌មានជាតិ

បិទហាងហ្វឺជាបណ្តោះអាសន្នមួយកន្លែងនៅកណ្តាលក្រុងសៀមរាប បន្ទាប់ពីអ្នករត់ចេញ​ពី​កន្លែងចក្តាឡីស័ក ហើយចូលទៅញ៉ាំអាហារនៅទីនោះ

បានផុស

នៅ

សមត្ថកិច្ចមូលដ្ឋានដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ហាងគុយទាវមួយកន្លែង មានយីហោ “ហ្វឺ អាម៉ាប់” ដែលមានទីតាំងស្ថិតក្នុង ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានគណៈ កម្មការទប់ស្កាត់កូវីដ១៩ ចុះទៅបិទជាបណ្តោះអាសន្ន និងបាននាំមនុស្ស៦នាក់ ទៅធ្វើចត្តាឡីស័ក នៅល្ងាចថ្ងៃទី០៤ មីនា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានសេចក្តីរាយការណ៍ មានបុរសម្នាក់លួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក និងស្ត្រីម្នាក់ទៀតដែលគេសង្ស័យថា បានប៉ះពាល់ជាមួយអ្នកវិជ្ជមានមេរោគកូវីដ១៩ ធ្វើដំណើរមកពីក្រុងព្រះសីហនុ ចូលទៅទទួលទានអាហារនៅទីនោះ។

ចំពោះករណីនេះ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកក្រុស សារ៉ាត់ មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយលោកមិនលើកឆ្លើយតប ទាំងតាមសារ៕

អត្ថបទ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម