Connect with us

ព័ត៌មានជាតិ

សម្តីពី​មាត់ឃាតក ស្រឡាញ់នារីរងគ្រោះ៤ខែ ទ្រាំមិនបានចាប់រំលោភ ខ្លាចបែកការណ៍ទើប​សម្លាប់ចោល

បានផុស

នៅ

ករណីរំលោភសម្លាប់នារីកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែជាប្រធានបទក្តៅនៅលើបណ្តាញសង្គម។ ​ហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើងកាលពីម៉ោង ៨ យប់ថ្ងៃទី ២ ខែមីនា បន្ទាប់ពីប្រទះឃើញ សាកសពនា​រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមក្នុងបន្ទប់ស្នាក់នៅ។

ក្រោយកើតហេតុ គេសន្និដ្ឋានថា នារីរងគ្រោះត្រូវគូស្នេហ៍ខ្លួនជាជនជាតិចិនសម្លាប់ ដោយសារនាងមានទំនាក់ទំនងជាមួយជនជាតិចិន។

សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងកំណត់មុខសញ្ញា ស្រាវជ្រាវដឹងថាមិនមែនជាជនជាតិខ្មែរទេ ហើយចាប់ខ្លួនជនសង្ស័យជាឃាតកបាន នៅវេលាម៉ោង ៩៖ ៤០ នាទីយប់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ នៅបន្ទប់ផ្ទះសំណាក់យីហោ ប៊ុនថា៣ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយរត់គេចខ្លួន ២ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមចម្លើយសារភាពបុរសជាឃាតកបានប្រាប់ថា ខ្លួនបានលង់ស្រឡាញ់ និងសម្រស់នារីរងគ្រោះ ៤ ខែមកហើយ ហើយប្រច័ណ្ឌជាមួយជនជាតិចិនដែលស្និទ្ធស្នាជាមួយនា។ ហើយនៅថ្ងៃកើតហេតុ ខ្លួនបានរៀបចំគម្រោងគោះទ្វារចូលបន្ទប់ចាប់រំលោភនាងបានសម្រេច បន្ទាប់មកខ្លាចបែកការណ៍ក៏សម្លាប់នាងចោល ហើយប្រមូលរបស់ដែលនាងមានទៅទាំងអស់ហើយបានគេចខ្លួនទៅដេកផ្ទះសំណាក់សៀមរាបបាន១យប់។

ស្នងការរងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវដឹងថាឃាតករបានគេចខ្លួនមកសំងំនៅផ្ទះសំណាក់ក្នុងខេត្តសៀមរាបទើបលោកដឹកនាំកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាបនិងកម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនឃាតក បាននៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៤ខែមីនា ឆ្នាំ២០២១ នៅបន្ទប់ផ្ទះសំណាក់យីហោ ប៊ុនថា៣ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បុរសជាឃាតក ឈ្មោះ រឿន ធារិន្ទ មានអាយុ៣៨ឆ្នាំ នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរមិនពិតប្រាកដបានរំលោភរួចប្លន់សម្លាប់ដោយប្រើកាំបិតចុងស្រួចចាក់ទៅលើនារីរងគ្រោះ ឈ្មោះ​ហួន ស្រី ភេទស្រី អាយុ២៣ឆ្នាំ បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី២ខែមីនា ឆ្នាំ ២០២១ នៅក្នុងបន្ទប់ផ្ទះជួលលេខ៥ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថានៅចំពោះមុខសមត្ថកិច្ចឃាតក បានសារភាពថា រូបគេនៅផ្ទះជួលបន្ទប់ជិតបន្ទប់នារីរងគ្រោះ ឈ្មោះហួន ស្រី អាយុ២៣ឆ្នាំ ផ្ទះជួល​លេខ៥ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គេបានលួចស្រ ឡាញ់នារីរងគ្រោះម្នាក់ឯងរយៈពេល៤ខែមកហើយ។

លុះនៅថ្ងៃទី ២ខែ មីនា រូបគេដឹងថានារីជនរងគ្រោះមិនបានទៅធ្វើការហើយនៅផ្ទះម្នាក់ឯង គេបានរៀបចំគម្រោងជាស្រេចមានកាំបិតនិងខ្សែសម្រាប់ចងជនរងគ្រោះ បន្ទាប់មកគេបានគោះទ្វារ ជនរងគ្រោះក៏បើកទ្វារចេញមកហើយខ្លួនបានយកកូនកាំបិតភ្ជង់ឲ្យចូលក្នុងបន្ទប់វិញ ដោយនិយាយថាគេសុំដេកជាមួយតែនារីរងគ្រោះពេលនោះនាងបានប្រកែករួចគេបានទះកំផ្លៀងដាល់២ដៃនិងដាល់ពោះ៣ដៃធ្វើឲ្យឆ្អល់និងយល់ព្រមជាមួយគេ ក្រោយពីរំលោភបានសម្រេច១​លើក បន្ទាប់មកជនរងគ្រោះដេកលក់ ហើយគេគិតថាខ្លាចនាងប្តឹងក៏សម្រេចចិត្តយកកូនកាំបិតចាក់បំពង់កនាងបណ្តាលឲ្យដាច់សរសៃឈាមស្លាប់ រួចហើយដោះយកគ្រឿងអល័ង្លការមាន ខ្សែ ក ខ្សែជើង ខ្សែដៃ និងលុយអាមេរិកប្រមាណជា១៥០ដុល្លា លុយខ្មែរប្រមាណជា៣០ម៉ឺន រួចគេចខ្លួន។ បច្ចុប្បន្ន ឃាត ក ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់សួចំលើយរួចរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម