Connect with us

ព័ត៌មានជាតិ

កើតរឿងអ្វី សិស្សវិទ្យាល័យសំរោងជាង៧០នាក់ស្រែកយំនិងដួលសន្លប់

បានផុស

នៅ

លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនករបាលស្រុកសូទ្រនិគម បានឲ្យដឹងថា មានករណីសិស្សវិទ្យាល័យសំរោង ប្រមាណជា៧៣នាក់ បានស្រែកយំនិងដួលសន្លប់ ដោយមិនដឹងមូលហេតុ។

ការដួលសន្លប់នេះបានកើតឡើងនៅព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ២០២១នេះស្ថិតក្នុងបរិវេណសាលាវិទ្យាល័យសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោកអធិការ បន្តថាដោយឃើញសភាពបែបនេះសមត្ថកិច្ចនិងលោកគ្រូអ្នកគ្រូបានដឹកជញ្ជូនសិស្សទាំងនោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមណ្ឌលសុខភាពឃុំសំរោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ថែមថា បើតាមការឲ្យដឹងពីលោកគ្រូអ្នកគ្រូនិងតាមការសង្កេត ទៅឃើញថា បើតាមការពិនិត្យរបស់ក្រុមគ្រូពេទ្យកូនសិស្សទាំងអស់នោះមិនមានជំងឺឈឺថ្កាត់អ្វីនោះទេ ហើយបើតាមការស្រែកយំរបស់សិស្សសាលាទាំងអស់នោះគឺហាក់បីដូចជាមានរឿងអបិយជំនឿ(ខ្មោចចូល)។

បច្ចុប្បន្ននេះសិស្សទាំងនោះត្រូវបានឪពុកម្ដាយដឹកយកទៅផ្ទះនិងអ្នកខ្លះទៀតត្រូវបានពុកម្ដាយហៅមកគ្រូមកសូទ្រផ្លុំទៅជំនឿរបស់ពួកគាត់ហើយអ្នកខ្លះក៏បានធូរស្រាលអស់មួយចំនួនផងដែរ៕

អត្ថបទ៖កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច៤៧ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

Sokha Hotels

ព័ត៌មានពេញនិយម