Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ​អះអាង​ថា តម្លៃ​ដំឡូង​មី​នៅ​ឆ្នាំនេះ​ខ្ពស់​ជាង​ឆ្នាំមុន

បានផុស

នៅ

ប្រធាន​សម្ព័ន្ធ​សមាគម​ដំឡូង​មី​ខេត្តបាត់ដំបង លោក នី កាន បាន​ឲ្យ​ដឹង​ថា ​តម្លៃ​ដំឡូង​មី​នៅ​ឆ្នាំនេះ​មាន​ទីផ្សារ​ល្អ និង​មានតម្លៃ​ខ្ពស់ជាង​ឆ្នាំមុន​។

លោក​បាន​បន្ត​ថា ​ជាក់ស្តែង​ការនាំចេញ​ដំឡូង​មី​ក្រៀម​ក្នុង​ខេត្តបាត់ដំបង មាន​ប្រមាណ​ជាង ៣០​ម៉ឺន​តោន ដោយ​ក្នុង​មួយ​គីឡូក្រាម​ទទួល​បាន​ជិត ៦​បាត​ស្មើ​ជិត​៨០០​រៀល​ខណៈ​ឆ្នាំមុន​មានតម្លៃ​ត្រឹមតែ​៦៥០​ទៅ​៦៧០​រៀល​ប៉ុណ្ណោះ​។

លោក​សង្ឃឹមថា តម្លៃ​នេះ​នឹង​កើនឡើង​ថែមទៀត ខណៈដែល​បរិមាណ​ដំឡូង​មី​ឆ្នាំនេះ ទទួលបាន​ផល​តិចជាង​ឆ្នាំមុនៗ និង​កំពុង​ស្ថិតនៅ​ចុងដៃ​នៃ​ការប្រមូល​ផល ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែម​ដូចជា​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កូរ៉េ​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ សម្ព័ន្ធ​សមាគម​ដំឡូង​មី បាន​រៀប​ចំ​ឯកសារ​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្របខណ្ឌ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​-​កម្ពុជា ដើម្បី​នាំចេញ​ទៅកាន់​ខេត្ត​ក្វាង​ទុង និង​ខេត្ត​សាន់​ស៊ី ក្រោម​ការ​សម្របសម្រួល​ដោយ​ក្រសួងពាណិជ្ជកម្ម​ផងដែរ​។

លោក នី​កាន​បាន​បន្ថែម​ថា ​កាលពី​ចុងឆ្នាំ​២០២០ ប្រជាកសិករ​បាន​ជួប​បញ្ហា​ដោយសារ​ទឹកជំនន់​ធ្វើ​ឲ្យ​ផលដំណាំ​ជាពិសេស​ដំឡូង​មី ខូចខាត​ក្នុង​រង្វង់​ប្រមាណ ៣០​ទៅ​៤០​ភាគរយ​។

កាលពីដើម​ខែមករា ក្រសួងពាណិជ្ជកម្ម បានដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ «​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ២០២០-២០២៥» ដើម្បី​បង្កើន​ផលិតកម្ម និង​ធ្វើឱ្យ​វា​កាន់​តែមាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​រយៈពេល​២​ខែ​ដើម​ឆ្នាំនេះ ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន​ជិត​១​លាន​៥​សែន​តោន កើនឡើង​ជាង​៥៥% ក្នុងនោះ​ផលិតផល​ដំឡូង​មី​មាន​ការបញ្ជាទិញ​ច្រើនជាងគេ គឺ​ដំឡូង​មី​ក្រៀម​ចំនួន​ប្រមាណ​ជាង ៨០​ម៉ឺន​តោន និង​ដំឡូង​មី​ស្រស់​ជាង ១៥​ម៉ឺន​តោន​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៨ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម