តោះ! ទំនេរអត់? ហៅគ្នាទៅទស្សនាភាពយន្តហ្វ្រីៗ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តោះ! ទំនេរអត់? ហៅគ្នាទៅទស្សនាភាពយន្តហ្វ្រីៗ

បានផុស

នៅ

មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២០ ​នឹងចាប់ផ្ដើមនៅដើមខែវិច្ឆិកានេះ ដែលប្រិយមិត្តអាចនាំគ្រួសារ មិត្តភក្តិបងប្អូនទៅទស្សនាភាពយន្តជាង ១០ រឿង ដោយពុំគិតថ្លៃនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹសាកាបេ យូសឹកិ នាយកមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនប្រចាំកម្ពុជា  ប្រាប់កម្ពុជាថ្មីក្នុងបទសម្ភាសន៍ថា ក្នុងឱកាសមហោស្រពភាពយន្តជប៉ុនឆ្នាំនេះ Asia Center នឹងរៀបចំបញ្ចាំងភាពយន្តជប៉ុនចំនួន ១៣ រឿង ដែលក្នុងនោះក៏មានបញ្ចូលភាពយន្ត Animation សម្រាប់កុមារផងដែរ។

លោកនាយកមានប្រសាសន៍ថា មហោស្រពភាពយន្តជប៉ុនតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីមជ្ឈមណ្ឌលនេះបានចូលមកកម្ពុជានាឆ្នាំ ២០១៥ ។ លោក យូសឹកិ បន្ថែមថា គោលបំណងនៃការប្រារព្ធមហោស្រពដើម្បីជម្រុញការផ្លាស់ប្ដូវប្បធម៌រវាងជប៉ុននិងកម្ពុជា ជាពិសេសលើវិស័យភាពយន្ត។

មហាជនអាចចួលរួមទស្សនាដោយសេរី នៅរោងកុន Legend សាខាផ្សារទំនើប Eden Garden និងរោងកុន Major Cineplex សាខាផ្សារទំនើប អ៊ីអន២ ចាប់ពីថ្ងៃទី ៦-៩ ​និងថ្ងៃទី ១៤-១៥ ខែវិច្ឆិកា។ ចំពោះម៉ោងចាក់បញ្ចាំងប្រិយមិត្តអាចចូលមើលកាលវិភាគរបស់រោងកុននីមួយៗ និងនៅលើផេករបស់មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន( Japan Foundation Asia Center, Phnom Penh)៕

កាលវិភាគចាក់បញ្ចាំងភាពយន្ត

កុំភ្លេច ហៅគ្នីគ្នាទៅមើលកុនហ្វ្រី!

ព័ត៌មានបន្ថែម​ ៖

Japan Foundation Asia Center Phnom Penh

国際交流基金アジアセンター プノンペン連絡事務所

#22, Ground Floor of Hotel Cambodiana, 313 Sisowath Quay, Phnom Penh, Cambodia

អត្ថបទ៖ សន្យា

ចុចអាន៖ ស្វែងយល់! បេសកម្មធំៗ ៣ របស់មជ្ឈមណ្ឌលអាស៊ីនៅកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ វិនាទី មុន

កម្ពុជារំពឹងថា នឹងអាចចាក់វ៉ាក់សាំង ជូនប្រជាជនប្រមាណ៨០ ភាគរយ យ៉ាងយូរត្រឹមខែវិច្ឆិកា

ចរាចរណ៍១២ ម៉ោង មុន

រថយន្ត​ដឹក​ដី​បើក​បត់​ប្រយ័ត្ន ជ្រុល​ចង្កូត​បុក​ម៉ូតូ​មួយគ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​មនុស្ស​២​នាក់​ត្រូវ​រង​របួស​ធ្ងន់

នយោបាយ១២ ម៉ោង មុន

ឆ្លើយតប​ការចោទប្រកាន់ ! រាល់​សកម្មភាព​ល្មើស​ដែល​ផ្ដន្ទាទោស​កន្លងមក​មិនមែនជា​ការអនុវត្ត​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​នោះទេ​

កីឡា១៤ ម៉ោង មុន

Rae Yoon វ៉ៃ​ដណ្តើម​ខ្សែក្រវាត់​បានសម្រេច តែ Christian Lee មិន​ពេញ​លទ្ធផល

កីឡា១៤ ម៉ោង មុន

បណ្ដា​ប្រទេស​អាស៊ាន អបអរសាទរ​និង កោតសរសើរ​កម្ពុជា ក្រោយ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ហើយ​មុន SEA Games-ASEAN Para Games 2023

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services