ព័ត៌មានជាតិ
ក្រោយខកខាន២ឆ្នាំ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា នឹងរៀបចំឡើងវិញនៅចុងឆ្នាំនេះ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ ការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣នេះ គឺក្រោយពីការខក ខានរយៈពេល ២ឆ្នាំ ដោយសារបញ្ហាវិបត្តិកូវីដ-១៩។

លោក ឯក ប៊ុនថា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានលើកឡើងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា គឺធ្វើឡើងដើម្បីលើកទឹកចិត្ដដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាពសម្រាប់ការផលិតភាពយន្ត និងដើម្បីការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា។
លោក ឯក ប៊ុនថា បានរំលឹកថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី២ បានធ្វើឡើងកាលពីឆ្នាំ២០១៨ ដោយទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន ហើយមានការចូលរួមយ៉ាងច្រើនកុះករពីផលិតករថ្មីៗក្នុងការដាក់ស្នាដៃផលិតខ្សែភាពយន្តខ្នាតខ្លី ដើម្បីដណ្ដើមយកពានរង្វាន់។ លោក បានបញ្ជាក់ថា មហោស្រពនេះ ត្រូវបានប្រារព្វធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជានេះ ត្រូវបានខកខានធ្វើនៅឆ្នាំ២០២០ រហូតអូសបន្លាយមកដល់ចុងឆ្នាំ២០២២នេះវិញ។

បើតាមមន្ត្រីរូបនេះ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-២០ ខែធ្នូ ខាងមុខ ដោយមានវត្តមានចូលរួមរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុម្មុខ។ នៅក្នុងឱកាសនោះដែរ ក៏នឹងមានការចាក់បញ្ចាំងខ្សែភាពយន្តដែលបានចូលរួមប្រកួតប្រជែងទាំងអស់ នៅតាមទីតាំងមួយចំនួន ដូចជា៖ សាលសន្និសីទចតុម្មុខ មជ្ឈមណ្ឌលបុប្ផាណា រោងភាពយន្តមេជ័រស៊ីណាផ្លិច រោងភាពយន្តលេជេន និងរោងភាពយន្តប្រាមស៊ីណាផ្លិច ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


