ព័ត៌មានជាតិ
បង្កប់ថ្នាំញៀនចូលមណ្ឌលចត្តាឡីស័កត្រូវសមត្ថកិច្ចឃាត់ខ្លួន
ស្ត្រី២នាក់ត្រូវបានសមត្ថកិច្ចប្រចាំការនៅគោលដៅមណ្ឌលចត្តាឡីស័កឃាត់ខ្លួនភ្លាមៗ ខណៈពេលដែលពួកគេទាំងនេះបានជិះម៉ូតូយកសម្ភារៈប្រើប្រាស់ទៅផ្ញើឲ្យអ្នកដែលកំពុងជាប់ធ្វើចត្តាឡីស័កមួយកន្លែងនៅក្រុងព្រះសីហនុ ដោយមានបង្កប់កញ្ចប់ម្ស៉ៅក្រាមពណ៌សរថ្លាចំនួន២កញ្ចប់សង្ស័យជាសារធាតុញៀន។
ករណីនេះបានប្រព្រឹត្តទៅនៅម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចគោលដៅចត្តាឡីស័ក ឆាងឆឹងអាគារស្នាក់នៅបុគ្គលិក ស្ថិតនៅក្រុម២៦ ភូមិ០២ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។

សមត្ថកិច្ចយាមប្រចាំការគោលដៅបានឲ្យដឹងថា ជនសង្ស័យទាំងនេះមានឈ្មោះ១.ឈ្មោះ ឃុម ស្រីវិន ភេទស្រី ជនជាតិខ្មែរ អាយុ២៣ឆ្នាំ មុខរបរ ខារ៉ាអូខេ អាសយដ្ឋានបច្ចុប្បន្ន ផ្លូវសាលាសង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ ។ ២.ឈ្មោះ មាស ឆយី ភេទស្រី ជនជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរ ខារ៉ាអូខេ អាសយដ្ឋាន ម្តុំចម្ការស្ពៃ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីអនុវត្តនិតិវិធីបន្ត៕
អត្ថបទ ៖ ស៊ុយ ចាន់ធា





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី