Connect with us

ព័ត៌មានជាតិ

ប្រតិភូ​កម្ពុជា​៥៨​នាក់ ចូលរួម​ប្រជុំ​ការងារ​នៅ​ខេត្ត​វិញ​ភឿ​ក ប្រទេស​វៀតណាម​

បានផុស

នៅ

នៅ​ថ្ងៃ​ព្រឹក​ព្រហស្បតិ៍ ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ប្រតិភូ​ព្រះរាជាណាចក្រ​កម្ពុជា មកពី​ខេត្ត​ចំនួន​០៦ បានធ្វើ​ដំណើរ​ចេញពី​ប្រទេស ដើម្បី​ទៅ​ចូលរួម​ប្រជុំ​ការងារ និង​ចូលរួម​ជូនពរ ការសម្រេចបាន​មហាសន្និបាត​បក្ស លើក​ទី​១១ អាណត្តិ ២០២០-២០២៥ នៅ​ខេត្ត ប៊ិ​ញ​ភឿ​ក នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ព័ត៌មាន​ពី​ច្រកព្រំដែន​បាន​ឲ្យ​ដឹងថា ​គណៈប្រតិភូ​ខេត្ត​ទាំង​០៦ មាន​ចំនួន ៥៨​នាក់ ស្រី​០១​នាក់ ដឹកនាំ​ចូលរួម​ដោយ លោក ប៉ែន លី​ណាត អភិបាលរង​ខេត្តក្រចេះ និង​សហការី​០៨​នាក់​, លោក ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ និង​សហការី ០៨​នាក់​, លោក ស៊ី សួន អភិបាលរង​ខេត្តស្ទឹងត្រែង និង​សហការី ០៩​នាក់​, លោក ញឹក បាន​ខេង អភិបាលរង​ខេត្តកំពង់ធំ និង​សហការី ០៩​នាក់​, លោក កៅ សុខ​អាន អភិបាលរង​ខេត្តកំពង់ចាម និង​សហការី ១៤​នាក់​, លោក ប៉េង សម្បត្តិ អភិបាលរង​ខេត្តមណ្ឌលគិរី និង​សហការី ១០​នាក់​។

ទោះជា​យ៉ាងណា​ប្រភព​នោះ មិនបាន​បញ្ជាក់ថា កិច្ចប្រជុំ​ដែល​ចូលរួម​ដោយ​ប្រតិភូ​កម្ពុជា ៦ ខេត្ត​នោះ នឹង​លើកឡើង​ពី​បញ្ហា​អ្វីខ្លះ​នោះទេ​៕
ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម