ព័ត៌មានជាតិ
អភិបាលខណ្ឌដូនពេញដឹកនាំកម្លាំងព័ទ្ធចាប់ហាងខារ៉ាអូខេ០០៧ទាំងយប់ដែលលួចបើកបំពាននឹងបម្រាម
នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទី កម្លាំងគណៈបញ្ជការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើការចុះបង្ក្រាបទីតាំងហាងយីហោ០០៧ នៅចំណុចផ្ទះជួលលេខ៥៤Eo ផ្លូវ១១៨ ភូមិ១៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះដែរកម្លាំងគណៈបញ្ជាការឯកភាពបានឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី០២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងខារ៉ាអូខេនេះមានឈ្មោះ តាំង ហេង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម (ឃាត់ខ្លួន)។
អាជ្ញាធរបញ្ជាក់ថា ទីតាំងនោះត្រូវដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ(KTV) (វៀតណាម) យីយោ HAT VOL NHAU 007 នឹងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់។

បច្ចុប្បន្នម្ចាស់ទីតាំងខាងលើត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ កំពុងកសាងនីតិវិធីច្បាប់ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ ចំពោះភ្ញៀវចំនួន០៩នាក់ទៀត ត្រូវបានធ្វើកិច្ចសន្យាអប់រំឲ្យត្រលប់ទៅលំនៅដ្ឋានវិញ៕
អត្ថបទ ៖ រស្មី




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី