ព័ត៌មានជាតិ
បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ពាក់ព័ន្ធគ្រូពេទ្យ អុឹម សុភីកម្តៅឡើងដល់ជាង ៣៨ អង្សា
រដ្ឋបាលស្រុកពាមជរបានប្រកាសថា បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ មានជាប់ពាក់ព័ន្ធជាមួយ គ្រូពេទ្យអ៉ឹម សុភី។ បុរសសែម សីហា អាយុ ៣២ ឆ្នាំជាបុគ្គលិកបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បម្រើការងារនៅសាខាអ្នកលឿង មានទីលំនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ស្ថានភាពបច្ចុប្បន្នបុរសរូបនេះ ស្ថានភាពឡើងកម្តៅរហូតដល់ ជាង ៣៨ អង្សា។
រដ្ឋបាលស្រុកពាមជរ បញ្ជាក់ថា ស្ថានភាពប្រជាពលរដ្ឋ ២រូប មានជាប់ពាក់ព័ន្ធទី១ ឈ្មោះ យី សុភាព អាយុ ៥៤ ឆ្នាំ ជាកសិករ និងបុរម្នាក់ទៀត គឺ ឈ្មោះ សែម សីហា ដែលជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅសាខាអ្នកលឿង។
ស្ត្រីឈ្មោះ យី សុភាព បានទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យអ៉ឹម សុភី កាលពីថ្ងៃទី ២០ ខែកុម្ភៈ ប៉ុន្តែគាត់មិនបានផ្តល់ព័ត៌មានប្រាប់អាជ្ញាធរដើម្បីយកសំណាកទៅពិនិត្យ។
មកដល់ថ្ងៃទី ១០ ខែមីនា ឈ្មោះ យី សុភាព និងសែម សីហា មានអាការៈក្តៅខ្លួន ដល់ថ្ងៃទី ១២ អ្នកទាំងពីរបានមកមន្ទីរពេទ្យបង្អែកពាមជរដើម្បីពិនិត្យជំងឺ គ្រូពេទ្យពិនិត្យឃើញពួកគាត់មានកម្តៅឡើងដល់ ៣៨.៣ អង្សា៕



អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី