Connect with us

ព័ត៌មានជាតិ

មនុស្ស​ចំនួន​១៦៦​នាក់​ទៀត​ បាន​ធ្វើ​តេស្តរ​កកូ​វីដ​១៩​ពាក់ព័ន្ធ​នឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី

បានផុស

នៅ

ភ្នំពេញ​ ៖​ លោកស្រី វេជ្ជបណ្ឌិត​យក់​សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​៥​វិច្ឆិកា​នេះ​ថា​នៅ​ថ្ងៃទី​៥​វិច្ឆិកា​នេះ​ក្រ​សួង​សុខាភិបាល​បានធ្វើ​តេស្ត​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ចំនួន​១៦៦​នាក់​ទៀត​ ខណៈ​កាលពី​ម្សិល​មិញ​ក្រសួង​បានធ្វើ​តេស្ត​ចំនួន​៦២៨​នាក់​រួចហើយ ​ដោយ​លទ្ធ​ផល​តេស្ត​អវិជ្ជមាន​កូ​វីដ​១៩​។

លោកស្រី​បាន​បន្ត​ថា ​ក្នុងចំណោម​អ្នក​ទៅធ្វើ​តេស្ត​ចំនួន​១៦៦​នាក់​ក្នុងនោះ​ក៏មាន​អ្នក​សារ​ព័​ត៌​មាន​ផងដែរ​ហើយ​ខាង​មន្ទីរ​ពិ​សោធន៍​កំពុង​ធ្វើ​ពិសោធន៍​សំណាក​ពួកគាត់​ទាំងនោះ​ថា​តើ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ឬ​យ៉ាងណា​។

យ៉ាងណាក៏ដោយ លោកស្រី​គិតថា​ចំនួន​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​និង​ប្រ​យោ​ជាមួយរដ្ឋមន្ត្រី​ការបរទេស​ហុង​គ្រី​ប្រហែលជា​ជិត​អស់ហើយ​។

គួរ​បញ្ជាក់ថា​ ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​បន្ទាប់ពី​ទៅដល់​ប្រទេស​ថៃ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​បន្ទាប់​បាន​ចាក​ចេញពី​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ពី​ប្រទេស​កម្ពុជា​។

បើតាម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ​លោក Anutin Charn virakul បាន​និយាយថា លោក Peter Szijjarto និង​គណៈប្រតិភូ​ដែលមាន​សមាជិក​១២​នាក់​ត្រូវបាន​ធ្វើតេស្ត​ក្រោយពេល​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ប៉ុន្តែ​មានតែ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​រកឃើញថា​ឆ្លង​មេរោគ​នេះ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម