សម្តេចតេជោ បញ្ជាក់ស្ថានភាពសុខភាពសម្តេច ក្រោយធ្វើ​ចត្តាឡី​ស័កជាង៣០ម៉ោង – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់ស្ថានភាពសុខភាពសម្តេច ក្រោយធ្វើ​ចត្តាឡី​ស័កជាង៣០ម៉ោង

Published

on

សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​នៅ​មុននេះបន្តិច​បាន​បញ្ជាក់ពីស្ថានភាពសុខភាពរបស់សម្តេច​ បន្ទាប់ពីបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមកហើយនេះ។

តាមរយៈបណ្តាញសង្គម​ហ្វេសបុក សម្តេ​ច​បានសរសេរ​ថា ចាប់តាំងពីពេលយកសំណាកទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆកាមកដល់ពេលនេះ សម្តេចបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមកហើយ។គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៏ពិនិត្យសម្រេចលើសំណើររបស់ក្រសួងស្ថាប័ននិងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដែរ។ អ្វីដែល​ប្លែកគឺសម្តេច និងសម្តេចកិត្តិចែកបន្ទប់គ្នាសម្រាក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅកម្លោះក្រមុំ។ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។

សម្រាប់ករណីសម្តេច​ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត​ និងអ្នកពាក់ពន្ធ័ត្រូវយកសំណាកធ្វើតេស្តរហូត៤ដង។លើកទី១​ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកានិងលើកទី៤ ដែល​ជាលើកចុងក្រោយគឺនឹងត្រូវធ្វើនៅថ្ងៃទី១៨វិច្ឆិកា២០២០។

សម្តេច​បាន​គួសបញ្ជាក់​ថា​ ប្រសិនការធ្វើតេស្ត៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩ទាំងសម្តេ​ច និងសម្តេចកិត្តិក៍ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀត នឹងចេញពីការរស់នៅដាច់ដោយឡែកនៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកា។សម្តេចបន្តថា​ បទពិសោធន៍ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លងចូលសហគមន៍រយះពេលជាង១០ខែកន្លងមកមួយផ្នែកធំបានមកពីវិធានការធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តន៍ដ៍ល្អពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័កដែលយើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀតរាប់ទាំងរូបសម្តេច និងសម្តេចកិត្តិផងដែរ។ ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍យើងនិងក្នុងប្រទេសយើង។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ18 mins ago

លទ្ធផល​ជំរឿន​បង្ហាញថា ប្រជាជន​កម្ពុជា​ធ្លាក់ចុះ​នៃ​អត្រា​លទ្ធភាព​បង្កើតកូន​

ព័ត៌មានជាតិ26 mins ago

លោកជំទាវ​ម៉ែន សំអន ឧបត្ថម្ភ​ប្រាក់បៀវត្ស ដើម្បី​ចូលរួម​ជួយ​ដល់​ការប្រយុទ្ធប្រឆាំង​កូ​វីដ ១៩ រយៈពេល ៥​ខែ ជូនទៅ​ក្រសួងសុខាភិបាល

ព័ត៌មានជាតិ35 mins ago

លោកជំទាវ​ម៉ែន សំអន ផ្តាំផ្ញើ​ឲ្យ​ក្រុមការងារ​គណៈ​ចលនា​មហាជន ទូទាំង​ប្រទេស​បន្ត​ចុះ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ពលរដ្ឋ​ផ្ទាល់

ព័ត៌មានជាតិ48 mins ago

ធនាគារជាតិ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​«​ប្រព័ន្ធ​រី​ធែ​ល​ផ‍េ​»​ដែល​អាច​ទូទាត់​សាច់ប្រាក់​ដោយ​មិនបាច់​ប្រើ​រូបិយប័ណ្ណ

ព័ត៌មានជាតិ60 mins ago

ខេត្ត​ព្រះសីហនុ​មាន​រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ថាមពល​ធ្យូងថ្ម​ចំនួន​៤​រោងចក្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services