Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​បាត់ដំបង​ផ្អាក​អាហារដ្ឋាន​ “ស៊ុ​ប​បងប្អូន និង​ស៊ុប​ប្រាកដ” ដោយ​សារ​មិន​គោរព​តាម​ណែនាំ​អាជ្ញាធរ

បានផុស

នៅ

បាត់ដំបង ៖ អាហារដ្ឋាន​អាជីវកម្ម “ស៊ុ​ប​បងប្អូន និង​ស៊ុប​ប្រាកដ” ស្ថិត​ក្នុងភូមិ​នំក្រៀប សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន ដោយ​សារ​មិន​គោរព​តាម​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរនេះ​បើតាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបងដែល​កម្ពុជាថ្មីទទួល​។

​ក្នុង​លិខិត​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង ក៏បាន​ឲ្យ​ដឹងថា ការ​បិទ​នេះ គឺដោយសារ​តែ​អាហារដ្ឋាន​ទាំង២ខាង​លើ​នេះ ពុំ​មាន​អាជ្ញាប័ណ្ណទេសចរណ៍​ និង​មិន​បាន​អនុវត្តតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្នុង​ដំណាក់កាល​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ ។ រដ្ឋបាល​ក៏​បាន​បន្តថា អាជីវកម្មខាង​លើ​នេះ អាជ្ញាធរ​បានបិទ​ជាបណ្តោះអាសន្នសិន​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ រហូត​ដល់​ម្ចាស់​អាជីវកម្ម​បំពេញ​បែបបទ ស្របតាម​គោលការណ៍​របស់ក្រសួង​ទេសចរណ៍ និង​ក្រសួង​សុខាភិបាល​ជាមុន ករណី​មិនអនុវត្តន៍ទេ​នឹង​ចាត់វិធានការ​តាម​ច្បាប់។

លិខិតរបស់​រដ្ឋបាលខេត្ត​បាត់​ដំបង​មាន​ដូចខាង​ក្រោម​នេះ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៧ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម