Connect with us

ព័ត៌មានជាតិ

បាត់ខ្លួនជាង ៥​ ម៉ោង ដើរ​ទៅ​រកឃើញ​ស្លាប់​ទាំង​ឪពុកនិង​កូន​

បានផុស

នៅ

ខេត្តបាត់ដំបង ៖ សព​ឪពុក និងកូន  ដែលបានបាត់ខ្លួននៅក្នុងអន្លង់ទឹកដ៏ជ្រៅមួយកន្លែង ត្រូវបានប្រជាពលរដ្ឋ
និងសមត្ថកិច្ចមូលដ្ឋានរកឃើញ បន្ទាប់ពីបានបាត់ខ្លួនអស់រយៈពេលប្រមាណ ៥ ម៉ោងរួចមក  ដោយសារតែជនរងគ្រោះទាំងពីរ ទំនងជាដើរខុសផ្លូវក្នុងការធ្វើដំណើរទៅរកសារមង  ហើយបានធ្លាក់ទៅក្នុងអន្លង់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការលើកឡើងពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា  កាលពីល្ងាចថ្ងៃទី ៤  ខែ វិច្ឆិកា  ឆ្នាំ ២០២០  ក្មេងប្រុសម្នាក់ ( កូនរបស់ជនរងគ្រោះ ) បានទៅដាក់ពង្រាយមងនៅត្រង់ចំណុចក្បែអន្លង់ត្រាំង  ស្ថិតក្នុងភូមិស្រែស្តៅ  ឃុំមានជ័យ  ស្រុកសំឡូតខេត្តបាត់ដំបង។

លុះព្រឹកឡើងក្មេងប្រុសរូបនោះមិនបានទៅសារមងទេ  ដោយ​ឪពុក និង កូនប្រុសម្នាក់ទៀត  ជាអ្នកងើបទៅសារ  ហេតុដូច្នេះហើយទើបគេសន្និដ្ឋានថា  ទំនងអាចដើរខុសផ្លូវ  ដោយសារតែក្នុងតំបន់ខាងលើទឹកនៅល្ហល្ហេវនៅឡើយ  ទើបធ្វើអោយពួកគេទាំងពីរនាក់  ធ្លាក់ទៅក្នុងអន្លង់មួយដ៏ជ្រៅ  បណ្តាលអោយលង់ស្លាប់ទាំងពីរនាក់តែម្តង  លុះរសៀលទើបរកឃើញសពយកមកវិញ ។ 

គួរបញ្ជាក់ថា  អន្លង់ត្រាំងនេះ  កាលពីដើមឡើយគឺជាតំបន់រមណីយដ្ឋានមួយ  សម្រាប់​អោយភ្ញៀវទេសចរទៅកម្សាន្ត  ដោយមានទឹកល្វឹងល្វើយ  និងមានជម្រៅជ្រៅទៀតផង។ ដោយឡែកជនរងគ្រោះជា​ឪពុកមាន ឈ្មោះ​ សុី​ សំអូន​ ​ អាយុ​ ៥៨​ ឆ្នាំ​ រស់នៅ​ ក្រុម​ ទី​ ៩​ ភូមិ​ ស្រែជីពៅ ​ ឃុំមានជយ័​ ស្រុក​ សំឡូត​ ខេត្ត​ បាត់ដំបង​ និងកូនប្រុស ឈ្មោះ​ សុី​ សុភា​បុត្រ​ ​ អាយុ​ ១៤​ ឆ្នាំ​   បច្ចុប្បន្នសពត្រូវបានស្ត្រីជាភរិយា  រៀបចំធ្វើបុណ្យហើយ  ទាំងភាពក្តុកក្តួលក្រៃលែង ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៧ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម