Connect with us

ព័ត៌មានជាតិ

​​ខេត្ត​បន្ទាយមានជ័យ ​ប្រជុំ​វេទិកា​ ​កម្មវិធី​វិនិយោគ បី​ឆ្នាំ​រំកិល ​

បានផុស

នៅ

លោក អោម ចន្ថា អភិបាលរង ខេត្ត​បន្ទាយមានជ័យ បាន​រំពឹង​ថា វេទិកា​ពិគ្រោះ​យោបល់ ស្ដីពី​ការ​រៀប​ចំ​កសាង​កម្មវិធី​វិនិយោគ បីឆ្នាំរំកិល ឆ្នាំ២០២១ ដល់ឆ្នាំ ២០២៣ នឹងជា​ប្រយោជន៍​ដល់ការរៀបចំកសាង​ ប្រកប​ដោយ​តម្លាភាព។

ថ្លែងក្នុងពិធីដែលរៀបចំនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ លោក អោម ចន្ថា ជាអភិបាលរងខេត្ត បានមានប្រសាសន៍ថា ​ការរៀបចំវេទិការពិគ្រោះយោបល់ ស្តីពីកម្ម​វិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់ខេត្ត គឺចង់បង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្រប​សម្រួល​ការអភិវឌ្ឍ​ជាមួយ​គម្រោង និង​ធនធាន​របស់​ដៃគូ​អភិវឌ្ឍន៍​ អង្គការសង្គមស៊ីវិល វិស័យឯកជន និង​អ្នក​ពាក់ព័ន្ធ​នានា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានមានប្រសាសន៍ទៀតថា វេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត រដ្ឋបាល​ខេត្ត ក្រុង ស្រុក ត្រូវ​ព្យាយាម​ត្រង់ត្រាប់ស្ដាប់ និងកត់ត្រានូវព័ត៌មានសំខាន់ៗ ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ឈ្មោះ​មន្ទីរ អង្គភាព ដៃគូ​អភិវឌ្ឍន៍​ អង្គការ សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​នានា ដើម្បី​អនុវត្ត​គម្រោង​ក្នុងដែន​ដីរបស់ខ្លួន ​ប្រព្រឹត្តទៅប្រកបដោយភាពរលូន និងឲ្យមាន​ប្រសិទ្ធិភាព​ខ្ពស់​៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម