Connect with us

ព័ត៌មានជាតិ

អ្នកជំនាញកសិកម្មយល់ថាការកំណត់ធ្វើស្វ័យប្រកាសដ្រូនគួរធ្វើត្រឹមទីប្រជុំជន

បានផុស

នៅ

អ្នកជំនាញកសិកម្មយល់ថាការកំណត់ឱ្យអ្នកប្រើប្រាស់ដ្រូនទាំងអស់​ដែលអាចផ្ទុកទម្ងន់ចាប់ពី២គីឡូក្រាមឡើងទៅធ្វើស្វ័យប្រកាសគួរធ្វើត្រឹមទីប្រជុំជន ឬត្រឹមដែនកំណត់ណាមួយ។ ការអនុវត្តន៍វិសាលភាពទូទាំងប្រទេសគឺធំទូលាយពេក និងបង្កការលំបាកដល់ប្រជាកសិករដែលប្រើប្រាស់ដ្រូនសម្រាប់កសិកម្ម។

ដ្រូនកសិកម្ម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីប្រកាសអន្តរក្រសួងចំនួន៣ចុះថ្ងៃទី១៤ ខែកុម្ភៈ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​ដ្ឋាភិបាលបានកំណត់វិធានការសន្ដិសុខថ្មីមួយដោយតម្រូវឱ្យអ្នកដែលកំពុងគ្រប់គ្រង កាន់កាប់ ឬប្រើប្រាស់ដ្រូនដែលមានទម្ងន់ផ្ទុកចាប់ពី២គីឡូក្រាមឡើង ត្រូវទៅធ្វើស្វ័យប្រកាសនៅអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ។ បន្ថែមលើនោះរាល់មុនការបង្ហោះដ្រូនក៏ត្រូវជម្រាបដំណឹងទៅកាន់នគរបាលប៉ុស្ដិ៍នៅទីតាំងបង្ហោះនោះផងដែរ។

នាយកគ្រប់គ្រងកសិកម្មឆ្លាតវ៉ៃលោក ប៊ុននីកា សាន យល់ថាការកម្រិតថ្មីនេះធ្វើឱ្យប៉ះពាល់ដល់កសិករជាពិសេសត្រង់ចំណុចដែលតម្រូវឱ្យពួកគេត្រូវទៅជូនដំណឹងដល់នគរបាលមុនពេលគេប្រើប្រាស់ដ្រូនបាញ់ថ្នាំតែងម្ដង។ លោកយល់ថាការតម្រូវនេះគួរតែកម្រិតត្រឹមទីប្រជុំជនទើបជាការល្អ។

លោកថា៖ «គួរតែកំណត់ទីតាំងឱ្យបានច្បាស់លាស់ថានៅស្រែចម្ការប្រើមិនអីទេ! [..] ដូចថា២គីឡូដីជំវិញទីរួមស្រុក ឬក៏៣គីឡូដីជុំវិញទីរូមខេត្តត្រូវតែសុំច្បាប់អីអ៊ីចឹងណា! តែបើគ្នានៅកណ្ដាលព្រៃភ្នំតែម្នាក់ឯងរត់ចុះរត់ឡើងរវល់តែមកសុំច្បាប់នេះគឺវាដូចហួសហេតុពេកសម្រាប់ខ្ញុំយល់»។

លោកថាការបង្កផលពិបាកនេះអាចឱ្យកសិករមកប្រើប្រាស់ការបាញ់ថ្នាំតាមរបៀបពីមុនវិញដែលខាតពេលវេលា និងគ្រោះថ្នាក់ដល់សុខភាព។

ទីប្រឹក្សាឯករាជ្យផ្នែកកសិកម្មលោក សម វិទូ ស្នើឱ្យរដ្ឋគួរមានការកំណត់ទៅតាមតំបន់ដោយគិតទៅលើតំបន់ណាជាតំបន់កសិកម្ម និងតំបន់ណាជាតំបន់ទីប្រជុំជនត្រូវការបង្កើនសន្ដិសុខខ្ពស់។

លោកថា៖ «បើសិនជាម្ចាស់ស្រែដល់ពេលបាញ់ថ្នាំហើយមមាញឹកដល់ការមើលស្រូវមើលអី ហើយគាត់ត្រូវទៅប្រាប់អាជ្ញាធរទៀត វាបង្កការលំបាកដល់ពូកគាត់ដែរ ជាពិសេសអ្នកប្រកបរបរប្រើប្រាស់ដ្រូនស៊ីឈ្នួលបាញ់ថ្នាំឱ្យកសិករហ្នឹង»។

លោក ប៊ុននីកា សាន យល់ថា៖ «យើងនិយាយភាសាខ្មែរយើងមួយម៉ាត់ទៅចុះថា ទៅសុំចុះសុំឡើងវាតែងតែមានការលើកទឹកចិត្តជូនប៉ុននេះ ប៉ុណ្ណោះអីអ៊ីចឹងៗ ជារឿងមួយអត់ប្រសើរប៉ុន្មានទេសម្រាប់ខ្ញុំ»។

បច្ចុប្បន្ននិន្នាការនៃការប្រើប្រាស់ដ្រូនសម្រាប់បាញ់ថ្នាំក្នុងវិស័យកសិកម្មត្រូវបានសង្កេតឃើញមាននិន្នាការនៃការប្រើប្រាស់ច្រើន។ អ្នកជំនាញឱ្យដឹងថាការប្រើប្រាស់ដ្រូនសម្រាប់បាញ់ថ្នាំបានជួយកាត់បន្ថយកម្លាំង និងពេលវេលាជាច្រើន ជាពិសេសវាក៏កាត់បន្ថយគ្រោះថ្នាក់ពីការពុលថ្នាំផងដែរ ដោយសារមនុស្សមិនបានប៉ះពាល់ផ្ទាល់នឹងថ្នាំដែលបានបាញ់។

អ្នកនាំពាក្យក្រសួងកសិកម្មកញ្ញា អ៊ឹម រចនា ស្នើសុំការយោគយល់ពីប្រជាកសិករចំពោះវិធានការសន្ដិសុខថ្មីនេះ ដើម្បីរក្សាសន្ដិសុខ និងសណ្ឋាប់ធ្នាប់។

កញ្ញា អ៊ឹម រចនា៖ «ប្រកាសអន្តរក្រសួងបានចេញរួចរាល់ហើយ អ៊ីចឹងយើងដឹងថាការអនុវត្តន៍វាមានដំណាក់កាលហើយត្រូវការចាំបាច់ឱ្យប្រជាពលរដ្ឋលោករាយការណ៍ហើយសុំការអនុញ្ញាត អ៊ីចឹងយើងសុំឱ្យប្រជាពលរដ្ឋលោកអនុវត្តន៍តាមហ្នឹងដើម្បីសុវត្ថិភាព ជាពិសេសសន្ដិសុខដែលយើងព្រួយបារម្ភ»។

គួរឱ្យដឹងថាការកំណត់វិធានការសន្ដិសុខថ្មីរបស់រដ្ឋនេះ គឺបន្ទាប់ពីមានហេតុការណ៍ប៉ុនប៉ងធ្វើឃាតសម្ដេចតេជោ និងគ្រួសារត្រូវបានទម្លាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។ ស្ត្រីម្នាក់ដែលមិនទាន់ត្រូវបង្ហាញអត្ដសញ្ញាណបានផ្ញើសារសំឡេងក្នុងក្រុមតេឡេក្រាមចង់ប្រើប្រាស់ដ្រូនកសិកម្មដាក់សាំងបាញ់ទៅលើផ្ទះសម្ដេចតេជោប៉ុនប៉ងធ្វើឃាតមិនទុកសូម្បីតែកូនតូចក្នុងអង្រឹង។ សម្ដេចតេជោចាត់ទុកអំពើនេះជាអំពើភេរវកម្ម និងប្រកាសកំចាត់ចោលអ្នកទាំងឡាយណាដែលប៉ុនប៉ងនេះផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកស្រី បាន ស្រីមុំ៖ ​អភិបាល​ខេត្ត​ស្រះកែវ​ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ

សន្តិសុខសង្គម២២ ម៉ោង មុន

រកឃើញសពម្ចាស់ទូកដ ២ នាក់ ប្ដីប្រពន្ធ បាត់ខ្លួនក្នុងហេតុការណ៍លិចទូក ម្សិលមិញ

ហ៊ុន សែន និង​ ហ៊ុន ម៉ាណែត
នយោបាយ២៣ ម៉ោង មុន

សម្ដេចតេជោផ្ញើសារប្ដេជ្ញាការពារទឹកដីក្នុងពិធីខួបបក្សដែលធ្វើនៅទល់មុខស្ថានទូតថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បង្ហាញខ្លួនលើកនេះ ភរិយា និងកូនស្រីលោក គីម ស្ពាយកាបូប ពាក់នាឡិកាខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

Sokha Hotels

ព័ត៌មានពេញនិយម