UPDATE ៖​ ដឹង​រឿង​ច្បាស់​ហើយ ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ស្រុក​ជីក្រែង បណ្តាល​ឲ្យ​ជនជាតិ​វៀតណាម​ស្លាប់​៦​នាក់​អ្នកបើកបរ​ម្នាក់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

UPDATE ៖​ ដឹង​រឿង​ច្បាស់​ហើយ ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ស្រុក​ជីក្រែង បណ្តាល​ឲ្យ​ជនជាតិ​វៀតណាម​ស្លាប់​៦​នាក់​អ្នកបើកបរ​ម្នាក់

Published

on

សៀមរាប ៖ ជនជាតិ​វៀតណាម​មួយ​ដែល​បាន​លួច​ក្រុម​ឆ្លងដែន​ខុសច្បាប់​ពី​ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​(​រថយន្ត​ក្រឡាប់​ធ្លាក់ចូល​ទឹក​) បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ចំនួន​០៧​នាក់​ស្រី​០៣​នាក់ និងរ​ងរ​បួស​ស្រាល​ចំនួន​០៥​នាក់​ស្រី​០២​នាក់ (​វៀតណាម​១១​ស្រី​០៥-​ខ្មែរ​០១)​។

សូម​រម្លឹក​ថា ហេតុការណ៍​នេះ​កើតឡើង​នា​វេលា​ម៉ោង​០២​និង​៤០​នាទី​ទៀបភ្លឺ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ស្ពាន​ក្រចាប់ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤៦-២៤៧ ស្ថិតនៅ​ភូមិ ស្ពាន​ត្នោត​១ ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​(​រថយន្ត​ក្រឡាប់​ធ្លាក់ចូល​ទឹក​) បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ចំនួន​០៧​នាក់​ស្រី​០៣​នាក់ រងរ​បួស​ស្រាល​ចំនួន​០៥​នាក់​ស្រី​០២​នាក់ (​វៀតណាម​១១​ស្រី​០៥-​ខ្មែរ​០១)​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍ ពិនិត្យឃើញថា ជនជាតិ​វៀតណាម ទាំង​១១​នាក់​នេះ​សុទ្ធសឹងតែ​លួច​ឆ្លងដែន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​គ្មាន​ការអនុញ្ញាត​(​មាន​លិខិតឆ្លងដែន​-​គ្មាន​ប្រថាប់ត្រា​ច្រកទ្វារ​)​។​តាម​ការសាកសួរ​បាន​ឲ្យ​ដឹង​ថា ពួកគេ​រស់នៅ​ខេត្ត​ហា​ទិញ ប្រទេស​វៀតណាម ត្រូវបាន​មេខ្យល់​ម្នាក់​មិន​ស្គាល់ឈ្មោះ ជនជាតិ​វៀតណាម ណែនាំ​ឲ្យ​ទៅធ្វើ​ការ រកស៊ី នៅ​ប្រទេស​ថៃ ដោយ​លួច​ឆ្លងដែន​ពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា និង​បន្តទៅ​ប្រទេស​ថៃ ប៉ុន្តែ​ត្រូវ​ចំណាយ​ប្រាក់​ចំនួន ១៥,០០០,០០០ ដុង​ក្នុង​ម្នាក់ៗ​។​រហូតដល់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ពួកគេ​ក៏បាន​ធ្វើដំណើរ​ពី​ខេត្ត​ហា​ទិញ មកកាន់​ក្រុង​ហាណូយ​។

ពេល​មក​ដល់​មេខ្យល់​ម្នាក់​នោះបាន​មក​ទទួល​ពួកគេ​ទៅ​ស្នាក់នៅ​សណ្ឋាគារ​មួយកន្លែង​មិន​ចាំ​ឈ្មោះ បន្ទាប់មក​ពួកគេ​ក៏បាន​ប្រគល់​ប្រាក់​ចំនួន ១,៥០០,០០០ ដុង​ក្នុង​ម្នាក់ៗ​ឲ្យ​ទៅ​មេខ្យល់​នោះ​។ បន្ទាប់ពី​ទទួលបាន​លុយ​គ្រប់​ចំនួន​ហើយ នា​រសៀល​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មេខ្យល់​នោះ​ក៏បាន​ឲ្យ​រថយន្ត​មួយគ្រឿង​ដឹក​ពួកគេ មកដល់​ខេត្ត​តៃនិញ នា​វេលា​ម៉ោង​១៩​និង​០០​នាទី ហើយ​ក៏មាន​ម៉ូតូ​ចំនួន​០៦​គ្រឿង​រង់ចាំ​ទទួល​និង​ដឹក​ពួកគេ​លួច​ឆ្លងដែន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ធ្វើដំណើរ​កាត់​តាម​ចំការកៅស៊ូ រយៈពេល​ប្រហែល​៣០​នាទី ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត​(​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​)​បើកបរ​ដោយ​ជនជាតិខ្មែរ មក​ទទួល​ពួកគេ​ធ្វើដំណើរ​បន្តទៅ​ប្រទេស​ថៃ​។

តាម​ពួកគេ​ដឹង​គឺ​ធ្វើដំណើរ​ចេញពី​ខេត្ត​ត្បូងឃ្មុំ ឆ្ពោះទៅ ឡែ​ម ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង រួច​លួច​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​។​ ជនជាតិ​វៀតណាម​ដែល​នៅរស់​ចំនួន​០៥​នាក់​នេះ​មានឈ្មោះ​ដូចជា ១-​ឈ្មោះ TRUONG THI KHUYEN ភេទ​ស្រី កើត​ថ្ងៃទី​១២-០២-១៩៨២ ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ​C៦១០៤៩៧៣​។​២-​ឈ្មោះ PHAN THI VAN ភេទ​ស្រី កើត​ថ្ងៃទី​០៥-០៥-១៩៨៤ ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ​C៧០៣៣៩២២​។​៣-​ឈ្មោះ HOANG QUOC TUAN ភេទ​ប្រុស កើត​ថ្ងៃទី​១៦-០៦-១៩៧៩ ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ​C៥៥៥៩៣១០​។​៤-​ឈ្មោះ DANG VAN VINH ភេទ​ប្រុស កើត​ថ្ងៃទី​១០-០៣-១៩៨១ ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ​C៩៣៧៣២៨៤​។​៥-​ឈ្មោះ PHAM VIET LOI ភេទ​ប្រុស កើត​ថ្ងៃទី​១៤-០៣-១៩៨១ ជនជាតិ​វៀតណាម លិខិតឆ្លងដែន​បាត់​។

សមត្ថកិច្ច​បន្ត​ថា ចំពោះ​អ្នកស្លាប់​មានឈ្មោះ​ទី​០១-​ជនរងគ្រោះ​ឈ្មោះ លី ម៉េង​ជនជាតិ ខ្មែរ ជា​អ្នក បើកបរ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​២៥០០១៤០៣៧ (​ស្លាប់​)​។​០២-​ជនរងគ្រោះ​ឈ្មោះ HOANG THI THUY ភេទ ស្រី កើត​ថ្ងៃទី​០៨-០៩-១៩៩៥ ជនជាតិ វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C៧១-៦៦៩២១ (​ស្លាប់ )​។​០៣-​ជនរងគ្រោះ ឈ្មោះ NGUYEN QUOC ភេទ ប្រុស កើត ថ្ងៃទី ២០-០២-១៩៨៣ ជនជាតិ វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C៣៥១៩២៤២ ( ស្លាប់​)​។​ទី​០៤-​ជនរងគ្រោះ​ឈ្មោះ NGUYEN NHAT ភេទ ប្រុស កើត ថ្ងៃទី ០៦-០៦-២០០១ ជនជាតិ វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C៨៨២៨២៨៦ (​ស្លាប់ )​។ ០៥-​ជនរងគ្រោះ​ឈ្មោះ QUACH THUY TRANH ភេទ ស្រី កើត ថ្ងៃទី ១៤-០៤-២០១៨ កាន់​លិខិតឆ្លងដែន​លេខ C៦១៦៥៥៨០ (​ស្លាប់ )០៦-​ជនរងគ្រោះ​ឈ្មោះ NGO DUC CUONG ភេទ ប្រុស កើត​ថ្ងៃទី ២៥-១០-១៩៩៦ កាន់​លិខិតឆ្លងដែន​លេខ C៧៥៨៩៦៦០ (​ស្លាប់ )​។ ០៧- ជនរងគ្រោះ​ភេទ ស្រី អាយុ ប្រហែល ៥០​ឆ្នា ពុំ មាន លិខិត ឆ្លង ដែន ជាប់ នឹង​ខ្លួន (​ស្លាប់ )​។

សាកសព​កំពុង​រៀបចំ​បញ្ជូន​ទៅ​តម្កល់ទុក​បណ្តោះ​អាសន្ន​នៅ វត្ត​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការសម្រេច​ពី​ក្រុម​គ្រួសារ​និង​ស្ថានទូត​៕
ដោយ ៖ កុសល

ចុច Like Facebook កម្ពុជាថ្មី

កីឡា5 hours ago

ខ្លាំង​មែន​! Capitan ផ្ដួល Ramazanov ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី

ព័ត៌មានជាតិ9 hours ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ9 hours ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ9 hours ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ9 hours ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានពេញនិយម