ព័ត៌មានជាតិ
សម្ដេចតេជោ លើកកត្តា៤ ដែលពលរដ្ឋសប្បាយរីករាយគ្រប់ទីកន្លែងក្នុងឱកាសឆ្នាំថ្មី
សន្ដិភាព ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មធ្យោបាយធ្វើដំណើរ និងជីវភាព គឺជាកត្តាអំណោយផលដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានលទ្ធភាពពេញលេញចូលរួមយ៉ាងសប្បាយរីករាយនៅគ្រប់ទីកន្លែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះជាការកត់សម្គាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ខណៈពលរដ្ឋ ក៏ហាក់ពុំខ្វល់ខ្វាយនឹងការដំឡើងពន្ធរបស់អាមេរិក។

លើកឡើងក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី២២ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បុណ្យចូលឆ្នាំខ្មែរដែលទើបកន្លងទៅថ្មីៗនេះ បានប្រព្រឹត្តទៅដោយបរិយាកាសយ៉ាងសប្បាយរីករាយ ក្រោមម្លប់នៃសុខសន្តិភាព បើប្រៀបធៀបកាលពីប្រមាណ៥០ឆ្នាំមុន ដែលកម្ពុជាកំពុងធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម។
សម្ដេចតេជោ គូសបញ្ជាក់ថា កាលពីឆ្នាំ១៩៧៥ ក្នុងឱកាសរដូវចូលឆ្នាំបែបនេះ ជាពេលវេលាដែលកម្ពុជាកំពុងស្ថិតក្នុងកាលៈទេសៈសង្គ្រាម តាមរយៈការវាយចូលរបស់កម្លាំងពួកខ្មែរក្រហមចូលទីក្រុងភ្នំពេញ ដោយក្នុងពេលប្រទេសមានសង្គ្រាមគ្រានោះ គឺមិនអាចប្រារព្ធពិធីចូលឆ្នាំដ៏សប្បាយរីករាយដូចបបច្ចុប្បន្ននេះបានទេ។ ដូច្នេះហើយ សុខសន្ដិភាព គឺជាកត្តាចាំបាច់មុនគេ ដែលញ៉ាំងឱ្យពលរដ្ឋមានឱកាសសប្បាយរីករាយគ្រប់ទីកន្លែង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយភ្ជាប់ផ្សំនឹងអាជ្ញាធរបានចាត់ចែងរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អ ទើបពលរដ្ឋបានធ្វើដំណើរដោយគ្មានការភ័យខ្លាចជាមួយសុខសន្ដិភាពដែលកម្ពុជាមាន។

តាមការកត់សម្គាល់របស់សម្ដេចតេជោ កត្តាផ្សំដែលធ្វើឱ្យប្រជាពលរដ្ឋដើរលេងគ្រប់ទីកន្លែងនោះ គឺជាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលបានបង្កើតយ៉ាងច្រើនប្រទាក់ក្រឡាគ្នា អាចឱ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលជាងមុន។ ត្រង់ចំណុចនេះ សម្ដេចតេជោ បានប្រៀបធៀបត្រឹមឆ្នាំ២០០០ ឬក្រោយឆ្នាំ២០០០បន្តិច គឺស្ថានភាពខុសគ្នាដាច់ស្រឡះ ខណៈបច្ចុប្បន្ន ហេដ្ឋាចរនាសម្ព័ន្ធស្អាតនៅគ្រប់រាជធានីខេត្ត ដែលបានបង្កបរិយាកាសឱ្យពលរដ្ឋបានដើរលេងកម្សាន្តនៅគ្រប់ទិសទី។
ដោយឡែក មធ្យោបាយធ្វើដំណើរ និងកម្រិតជីវភាពរបស់ប្រជាជន ក៏ជាកត្តាគួបផ្សំបន្ថែម ដែលសម្ដេចតេជោ ប្រធានព្រឹទ្ធសភា មើលឃើញថា ជាកត្តាអំណោយផល តាមរយៈមធ្យោបាយធ្វើដំណើរកើនឡើង ខណៈពលរដ្ឋក៏បានបញ្ចេញចរន្តសាច់ប្រាក់យ៉ាងច្រើននៅពេលដើរលេងកម្សាន្តផងដែរ។

ជាការកាន់តែចាប់អារម្មណ៍របស់សម្ដេចតេជោទៀតនោះ គឺប្រជាពលរដ្ឋខ្មែរភាគច្រើន ហាក់មិនខ្វលខ្វាយនឹងការដាក់ពន្ធរបស់ប្រទេសមហាអំណោច ដោយផ្ទុយទៅវិញ ពលរដ្ឋបានរាំលេងយ៉ាងសប្បាយរីករាយ លើកលែងតែក្រុមប្រឆាំងនៅក្រៅប្រទេសប៉ុណ្ណោះ ដែលតែងព្យាយាមបញ្ឆេះភ្លើងបន្ថែមលើបញ្ហានេះ។ សម្ដេចតេជោ ថ្លែងយ៉ាងដូច្នេះថា៖ «គួរឱ្យចាប់អារម្មណ៍បំផុត គឺចាស់ៗគាត់នាំគ្នារាំ ហាក់ដូចជារាំផ្ដាំចាស់តែម្ដង គឺរាំលេងច្រើន សប្បាយរីករាយជាមួយនឹងជោគជ័យ ហើយក៏ដូចជាគ្មានអ្នកណាកង្វល់នឹងពន្ធប៉ុន្មានភាគរយ ឬប៉ុន្មានភាគរយ ដូចជាស្ងប់ស្ងាត់ ក្នុងកាលៈទេសៈហ្នឹង លើកលែងតែពួកអ្នកវិភាគ វិភាគអត់គម្រប់នៅក្រៅប្រទេស ប៉ុន្តែអ្នកក្នុងប្រទេសដូចជាមិនចាប់អារម្មណ៍រឿងពន្ធប៉ុន្មានភាគរយ ឬប៉ុន្មានភាគរយ រឿងសំខាន់គឺគាត់សប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី»៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ