ក្រសួង​សុខាភិបាល​និង​រដ្ឋបាល​រាជធានីភ្នំពេញ​ កំណត់​ទី​តាំង​សណ្ឋាគារ​សុខាភ្នំពេញ សម្រាប់​ធ្វើ​ចត្តាឡីស័ក​ដល់​អ្នក​ពាក់ព័ន្ធ​រដ្ឋមន្ត្រី​ក្រសួងការ​បរទេសហុងគ្រី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួង​សុខាភិបាល​និង​រដ្ឋបាល​រាជធានីភ្នំពេញ​ កំណត់​ទី​តាំង​សណ្ឋាគារ​សុខាភ្នំពេញ សម្រាប់​ធ្វើ​ចត្តាឡីស័ក​ដល់​អ្នក​ពាក់ព័ន្ធ​រដ្ឋមន្ត្រី​ក្រសួងការ​បរទេសហុងគ្រី

Published

on

ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​និង​រដ្ឋបាល​រាជធានីភ្នំពេញ បាន​កំណត់​ទីតាំង​សម្រាប់​ទទួល​ធ្វើ​ចត្តាឡីស័ក​រយៈពេល​១៤ថ្ងៃ ចំពោះ​អ្នក​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​ប្រមាណ​៩០០នាក់ ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​ និង​ពាណិជ្ជកម្ម​ហុង​គ្រី កាល​ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ការ​កំណត់​ទីតាំង​ធ្វើ​ចត្តាឡីស័ក​នេះ​ តាម​អនុសាសន៍​ណែនាំ និង​បទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​។

អ្នក​ពាក់ព័ន្ធ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប្រមាណ៩០០នាក់​ ក្នុងនោះ​អ្នក​គ្មានលទ្ធភាព​ដើម្បី​ធ្វើ​ចត្តាឡីស័ក​ខ្លួន​ឯង នឹង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ នៅ​ឯ​សណ្ឋាគារ​រ៉េស៊ីដង់​សុខាភ្នំពេញ​ ដែល​មាន​អស័យដ្ឋាន​ ផ្លូវ​កែង​ចិន្តា ភូមិ១ សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃទី៨ ខែវិច្ឆិកា តទៅ៕
កែសម្រួលដោយ ៖ នាគព័ន្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services