វីតាល់ចែកសម្ភារៈថែរក្សាអនាម័យ ជូនអ្នកបើកបររ៉ឺម៉កកង់បី នៅរាជធានីភ្នំពេញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

វីតាល់ចែកសម្ភារៈថែរក្សាអនាម័យ ជូនអ្នកបើកបររ៉ឺម៉កកង់បី នៅរាជធានីភ្នំពេញ

បានផុស

នៅ

ក្រុមហ៊ុនទឹកពិសាវីតាល់ បានរៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាព្រឹកថ្ងៃទី២៦ ខែមីនា នៅទីក្រុងរណបអភិវឌ្ឍបឹងកក់ ដើម្បីចែកកញ្ចប់អំណោយជាសម្ភារៈការពារ និងស្បៀងអាហារ ជូនអ្នកបើកបរត្រីចក្រយានយន្ត ចំនួន២៥០ គ្រឿង ក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការត្រូវបានរៀបចំ ក្រោមប្រធានបទ “សុវត្ថិភាពខ្ញុំ សហគមន៍ខ្ញុំ” ដែលធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកផ្តល់សុវត្ថិភាព និងសុខុមាលភាពដល់អ្នកបើកបររ៉ឺម៉កកង់បី ដែលកំពុងតែមានវិបត្តិផ្នែកជីវភាព ដោយឥទ្ធិពលនៃជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ស្ថិតក្នុងឱកាសនេះដែរ លោក ជា ម៉េងគួង តំណាងនាយកដ្ឋានទីផ្សារ នៃក្រុមហ៊ុនទឹកពិសាវីតាល់ បានមានប្រសាសន៍ថា “នៅក្នុងស្ថានភាពដ៏តានតឹងនៃជំងឺកូវីដ១៩ អ្នកបើកបររ៉ឺម៉កកង់បី ជាក្រុមមនុស្សដែលប្រឈមនិងហានិភ័យខ្ពស់ ចំពោះសុខភាពដោយផ្ទាល់ និងប្រយោល ព្រមទាំងកំពុងជួបការលំបាកខ្លាំងដល់ផ្នែកជីវភាព និងសុខមាលភាពរបស់ពួកគាត់ និងគ្រួសារទៀតផង’’។ លោកបានបន្តថា “ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកដែលតែងតែយកចិត្តទុកដាក់ជានិច្ចលើសកម្មភាពសប្បុរសធម៌ និងគាំទ្រយ៉ាងសកម្មដល់កិច្ចការសហគមន៍ទូទៅ វីតាល់រៀបចំកម្មវិធីនេះឡើង ដោយក្រុមហ៊ុនសង្ឃឹមថា អំណោយថ្ងៃនេះ នឹងអាចជាផ្នែកមួយនៃការចូលរួមចំណែកផ្តល់សុវត្ថិភាពប្រចាំថ្ងៃ ហើយក្រុមហ៊ុនក៏សូមអំពាវនាវឲ្យបងប្អូនអ្នកបើកបររ៉ឺម៉កកង់បីទាំងអស់ នៅតែបន្តអនុវត្តវិធាន ៣ការពារ និង៣កុំ ឲ្យបានជាប់ជាប្រចាំ”។

គួរបញ្ជាក់ផងដែរ ចំពោះអំណោយដែលវីតាល់បានចែកជូននាថ្ងៃនេះ មានដូចជា ទឹកពិសាវីតាល់ មីជាតិ និងកញ្ចប់អំណោយជាសម្ភារៈថែរក្សាអនាម័យ ក្នុងម្នាក់មួយឈុត ដែលក្នុងនោះមាន ដូចជាម៉ាសក្រណាត់ការពារ សុវត្ថិភាព និងអាល់កុលបាញ់សម្លាប់មេរោគ។ ស្របពេលជាមួយគ្នានេះដែរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកទី៣ វីតាល់សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣ កុំ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ទាំងមូល។ វីតាល់ ជាក្រុមហ៊ុនក្នុងស្រុកដែលទទួលការគាំទ្រ ពីសំណាក់ប្រជាជនកម្ពុជាចំពោះការងារសប្បុរសធម៍និងសង្គម អស់រយៈជាង១០ឆ្នាំមកហើយ។ វីតាល់ក៏សូមបួងសួងឲ្យកម្ពុជាចៀសផុតពីស្ថានភាពដ៏លំបាកមួយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services