ព័ត៌មានជាតិ
ខេត្តកោះកុង នឹងមានកំពង់ផែថ្មីមួយទៀតនៅឆ្នាំក្រោយ
គម្រោងសាងសង់កំពង់ផែសមុទ្រថ្មីមួយទៀត នឹងលេចរូបរាងឆាប់ៗ នៅឆ្នាំ ២០២២ ខាងមុខ ខណៈកំពង់ផែទល់មុខសាខាពន្ធដារខេត្តមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។
លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ៣១ ខែមីនានេះថា គម្រោងកំពង់ផែសមុទ្រថ្មីនៅក្នុងក្រុងខេមរភូមិន្ទ ក្រោមចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដល់សម្រួលដល់ប្រព័ន្ធធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍ ព្រមទាំងពហុវិស័យផងដែរតាមដៃព្រែកកោះប៉ោ។

គម្រោងសាងសង់កំពង់ផែថ្មីនេះជាប្រភេទបេតុងមានប្រវែង៦៩ម៉ែត្រ និងទទឹង១៦.៥ម៉ែត្រ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង២៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង។
ដោយឡែកផ្លូវបេតុងចេញចូលផែទំហំ១៦២២.៨ម៉ែត្រការ៉េ កម្រាស់០.២៣ម៉ែត្រ រីឯផ្លូវដើរទំហំ១០០.៨ម៉ែត្រការ៉េ កម្រាស់០.២ម៉ែត្រ។ គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្របន្ថែមនេះមួយទៀត គ្រោងចំណាយថវិកាសរុបប្រមាណ១.៥លានដុល្លារ ដោយប្រើពេល២ឆ្នាំ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២២ខាងមុខ។
កំពង់ផែដឹកជញ្ចូនទំនិញចាស់ស្ថិតនៅទល់មុខអគារមន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុខេត្ត ធ្លាប់បានកែលម្អចំនួន៣ដងរួចមកហើយ ដើមឡើយជាផែឈើ ក្រោយថ្ងៃរំដោះសង្រ្គាម ការធ្វើចរាចរណ៍ដឹកទំនិញចេញចូលពុមអាចធ្វើតាមផ្លូវគោកបាន ដូច្នេះការដឹកជញ្ជូនទំនិញមានភាពមមាញឹក។ ក្រោយមកទៀត ក៏មានការសម្រេចសាងសង់ផែថ្មីធ្វើអំពីបេតុងដែលមានប្រវែង២១.២ម៉ែត្រ និងទទឹង១១ម៉ែត្រ រាងជាអក្សរT ក្នុងឆ្នាំ១៩៨៤។
៥ឆ្នាំក្រោយមក ព្រោះតែសេដ្ឋកិច្ចមានការរីកចម្រើនខ្លាំង ទាំងការដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរកម្សាន្ត ឬធ្វើដំណើរទៅខេត្តព្រះសីហនុ ឬរាជធានីភ្នំពេញ។ គណកម្មាធិការប្រជាជនបដិវត្ថន៍ខេត្ត និងមន្ទីរគមនាគមន៍ និងប្រៃសណីយ៍ សម្រេចសាងសង់ផែបេតុងថ្មីទៀត ដោយបន្តពីផែចាស់មានទទឹង១១ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ នៅឆ្នាំ១៩៨៩ ដោយក្រុមហ៊ុនBMCរបស់ប្រទេសវៀតណាមជាអ្នកទទួលម៉ៅការសាងសង់។
លុះដល់ឆ្នាំ១៩៩១ ទើបសម្រេចរួចរាល់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះរហូតមកដល់សព្វថ្ងៃគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


