Connect with us

ព័ត៌មានជាតិ

៣​ខែ​ដើម​ឆ្នាំនេះ​ ការនាំចេញ​ស្រូវ​ទៅ​ក្រៅប្រទេស​មានការ​កើនឡើង​ខណៈ​ការនាំចេញ​អង្ករ​ថយចុះ

បានផុស

នៅ

ភ្នំពេញ​ ៖​ បើទោះបី​ជា​កម្ពុ​ជា​មាន​ជួប​បញ្ហា​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​ក៏​ការនាំចេញ​ស្រូវ​និង​អង្ករ​របស់​កម្ពុជា​នៅក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២១​នេះ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​ ប៉ុន្តែ​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២១​ដូចគ្នា​មានការ​ថយចុះ​ទៅវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​៣​ខែ​ឆ្នាំ​២០២១​នេះ ការនាំចេញ​ស្រូវ​ទៅកាន់​ប្រទេស​វៀតណាម និង​ថៃ មាន​ចំនួន​សរុប ១ ៨៧៣ ៧៧៩​តោន កើនឡើង​ចំនួន ៩៩៨ ២៩៧​តោន ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​មានតែ​ចំនួន ៨៧៥ ៤៨២​តោន​តែប៉ុណ្ណោះ ដែល​ក្នុងនេះ​ការនាំចេញ​ផ្លូវការ​មាន​ចំនួន ៦៥៨ ៣៥០​តោន កើនឡើង​ចំនួន ៦៣២ ២៥០​តោន (​ការនាំចេញ​ស្រូវ​ផ្លូវការ​ឆ្នាំ​២០២០ មាន​ចំនួន ២៦ ១០០​តោន​) និង​ការនាំចេញ​ស្រូវ​ក្រៅផ្លូវការ​មាន​ចំនួន ១ ២១៥ ៤២៩​តោន កើនឡើង​ចំនួន ៣៦៦ ០៤៧​តោន​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​។

​ក្រសួង​បាន​បន្ត​ថា ​ដោយឡែក​ចំពោះ​លទ្ធផល​នៃ​ការនាំចេញ​អង្ករ​វិញ​ក្នុង​រយៈពេល​៣​ខែ​ឆ្នាំ​២០២១ មាន​ចំនួន ១៥៣ ៦៨៨​តោន មានការ​ថយចុះ​ចំនួន ៧៧ ២៦០​តោន (-៣៣,៤៥%) តិចជាង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​៣​ខែ​ឆ្នាំ​២០២០ ដែលមាន​ចំនួន ២៣០ ៩៤៨​តោន​។

បើ​ប្រៀបធៀប​ការនាំចេញ​អង្ករ​ក្នុង​ខែមីនា​ដូចគ្នា​ឃើញថា នៅ​ឆ្នាំ​២០២១ មាន​ចំនួន ៧៧ ៤៦៦​តោន មានការ​ថយចុះ​ចំនួន ១៦ ៩៨៣​តោន (-១៧,៩៨%) តិចជាង​បរិមាណ​នាំចេញ​ក្នុង​ខែមីនា ឆ្នាំ​២០២០ ដែលមាន​ចំនួន ៩៤ ៤៤៩​តោន​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម