ព័ត៌មានជាតិ
ឱ វណ្ណឌីន៖ “តើចិនផលិតវ៉ាក់សាំងមក ដើម្បីសម្លាប់ពលរដ្ឋខ្លួនឯង យ៉ាងម៉េចទៅ”
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបទៅនឹងការវាយប្រហាររបស់ជនអគតិមួយចំនួន ដែលបានលើកឡើងពីរឿងការចាក់វ៉ាក់សាំងចិន ដែលរដ្ឋាភិបាលបាននឹងកំពុងចាក់ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
វ៉ាក់សាំងចិនដែលកំពុងចាក់ជួនប្រជាពលរដ្ឋនោះមានចំនួនពីរប្រភេទទី១ ប្រភេទស៊ីណូហ្វាមដែលមានចំនួន១លាន៣សែនដូសជាជំនួយរបស់ចិនសម្រាប់ចាក់ពីអាយុ១៨ដល់៥៩ឆ្នាំ និងទី២វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដែលបានបញ្ជាទិញពីចិនចំនួន១លាន៥សែនដូស សម្រាប់ចាក់ពីអាយុ១៨ឆ្នាំឡើងទៅ។

តាមរយៈសារតាមប្រព័ន្ធតេឡេក្រាម លោក ស្រី បានមានប្រសាសន៍ថា«វ៉ាក់សាំងដែលគេផលិតមកមិនមែនធ្វើលេងទេ។ វ៉ាក់សាំងដែលកំពុងចាក់នេះ គេបានឆ្លងកាត់នូវការសិក្សាគេបានឆ្លងកាត់ការពិសោធន៍ គឺគ្រប់ជ្រុងជ្រោយហើយមុននឹងដាក់ឲ្យប្រើប្រាស់នេះ សុទ្ធតែមានការសិក្សាផ្នែកវិទ្យាសាស្ត្រវាយតម្លៃត្រឹមត្រូវអំពីប្រសិទ្ធភាព និងគុណភាពរបស់វ៉ាក់សាំងដូចជាស៊ីណូហ្វាមមានប្រសិទ្ធភាពដល់៧៩,៣៤%។ អីចឹងកន្លែងនេះសូមបងប្អូនចងចាំថាការដាក់ចេញវ៉ាក់សាំងនេះជាវ៉ាកសាំងមួយ ដែលគេមានការសិក្សាត្រឹមត្រូវតាមលក្ខណៈវិទ្យានិងកំពុងតែប្រើប្រាស់នៅលើពិភពលោក»។
លោកស្រីបានបន្តទៀតថា នៅចិនគេក៏ចាក់គេចាក់ជួនប្រជាជនគេដែរ ទាំងស៊ីណូហ្វាមនិងស៊ីណូវ៉ាក់១លាន៥សែនដូសដោយចាក់ជួនប្រជាជនចិនបានជាង១១០លាននាក់ហើយ។
លោកស្រីបានលើកជាសំណួរថា«តើចិនផលិតវ៉ាក់សាំងមកគឺដើម្បីសម្លាប់ប្រជាជនខ្លួនឯងឬយ៉ាងម៉េច?។ ឥឡូវអ្នកចាក់ជាង១១០លាននាក់ហើយក៏ចាក់រួចហើយក៏មិនមានបញ្ហាអ្វីដែរ។ ចំណែកនៅកម្ពុជាវិញពេលទទួលបានវ៉ាក់សាំងក៏បានចាក់ដែរក្នុងនោះរួមមាន ក្រុមគ្រួសារនិងកូនចៅរបស់សម្តេចតេជោព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀតបានចាក់រួចហើយក៏មិនមានបញ្ហាអ្វីដែរ»។
គួរបញ្ជាក់ថាកម្ពុជាបានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននៅថ្ងៃទី១០ខែកម្ភៈឆ្នាំ២០២១ទៅលើក្រុមគោលដៅមួយចំនួនដូចជា
ឥស្សរជនមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ មន្ត្រីបុគ្គលិកសុខាភិបាល មន្ត្រីនគរបាលជាតិ អ្នកប្រមូលសម្រាម បុគ្គលិកស៊ីម៉ាក់ អ្នកសារព័ត៍មាននិងនាយមទាហានពលទាហាន។
ចំណែកវ៉ាក់សាំងស៊ូណូវ៉ាក់វិញ កម្ពុជាបានបើកយុទ្ធនាការចាក់ទូទាំងប្រទេសចាប់ពីថ្ងៃទី០១មេសាឆ្នា២០២១ទៅលើក្រុមគោលដៅចំនួន៨ក្រុមចំនួន៧៤៥០០០នាក់សម្រាប់ដូសទី១៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


