ព័ត៌មានជាតិ
ទំនិញមួយទឹក ដែលនាំចូលមកពីអាមេរិក មិនទទួលបានការអនុវត្តពន្ធ ០% នោះទេ
ការអនុវត្តអត្រាពន្ធគយលើទំនិញរបស់សហរដ្ឋអាមេរិក មិនអនុវត្តអត្រាពន្ធគយ ០% លើទំនិញដែលប្រើរួចរាល់ហើយនោះទេ។

យោងតាមប្រកាសស្ដីពីការអនុវត្តពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការអនុវត្តអត្រាពន្ធគយ ០% ធ្វើឡើងចាប់ពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៥ចំពោះមុខទំនិញដែលផលិតនៅសហរដ្ឋអាមេរិក និងនាំពីអាមេរិកមកកម្ពុជា។ ដោយឡែកចំពោះទំនិញដែលប្រើរួច មិនស្ថិតក្នុងការអនុវត្តពន្ធ ០% នោះទេ។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចមានប្រសាសន៍ថា៖ «ឱ្យតែទំនិញនាំចូលពីអាមេរិកមកគឺពន្ធ ០% សម្រាប់របស់ដែលប្រើហើយ មិនរាប់បញ្ចូលពន្ធសូន្យទេដូចជាឡានមួយទឹកជាដើម កន្លងមកមានអ្នកយល់ច្រឡំ»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ នេះបានសម្រេចយកពន្ធកម្ពុជាត្រឹមតែ ១៩% បន្ទាប់ពីការជួបចរចាជាមួយភាគីអាមេរិកជាច្រើនលើក ខណៈកម្ពុជាមិនយកពន្ធរាល់មុខទំនិញនាំចូលរបស់អាមេរិកទាំងអស់ ក្នុងការចរចាពន្ធបដិកា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


