សម្តេចតេជោស្នើឱ្យធនាគាសិក្សាបញ្ចុះការប្រាក់តាមលទ្ធភាពប្រជាជន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេចតេជោស្នើឱ្យធនាគាសិក្សាបញ្ចុះការប្រាក់តាមលទ្ធភាពប្រជាជន

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឱ្យធនាគារជាតិ ធ្វើការជាមួយធនាគារទាំងអស់សិក្សាទៅលើការបន្ធូរបន្ថយបញ្ចុះការប្រាក់ និងពន្យាការសងប្រាក់ទៅតាមលទ្ធភាពរបស់អតិថិជនក្នុងដំណាក់កាល​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោបញ្ជាក់ថា ពាក្យថាផាកពិន័យ ឬរឹបអូសមិនត្រូវប្រើប្រាស់ក្នុងដំណាក់កាលកូវីដ១៩នេះទេ។

សម្តេចតេជោស្នើឱ្យបន្ធូរបន្ថយការប្រាក់ ពន្យាការសង ហើយត្រូវធ្វើទៅតាមលទ្ធភាពរបស់អតិថិជន ព្រោះអតិថិជនខ្លះមានគំនិតមិនល្អ ដែលខ្លួនមានលទ្ធភាពសង តែបែរជាយកលុយទៅពង្រីកមុខរបរផ្សេងមិនព្រមសងដោយផ្អែកតាមសម្តីនាយករដ្ឋមន្ត្រី នេះក៏ជារឿងមិនសមរម្យដែរ។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបន្តថា ការផ្តល់នូវការអនុគ្រោះសម្រាប់អតិថិជន ដែលទទួលមរណភាពដោយសារជំងឺកូវីដ១៩ តាមលទ្ធភាពជាក់ស្តែងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗជារឿងល្អ ព្រោះថា មេគ្រួសារ ឬអ្នករកប្រាក់កាសក្នុងគ្រួសារមួយចំនួន បានបាត់បង់ជីវិតទៅ ហើយលទ្ធភាពសងរបស់គ្រួសារនោះក៏មានភាពលំបាក ដូច្នេះត្រូវតែរៀបចំឥណទានឡើងវិញ ឬពន្យាការសងប្រាក់ជាដើម។

សម្តេចតេជោហ៊ុន សែន ក៏ថ្លែងសំណូមពរឲ្យមានការពន្យាពេលសង បន្ថយអត្រាការប្រាក់ រៀបចំឥណទានឡើងវិញ ដើម្បីសម្រួលដល់ការលំបាកហើយអំពាវនាវជាទូទៅ ដល់អ្នកពាក់ព័ន្ធទាំងអស់ រាប់ទាំងម្ចាស់ដើមដែលមានប្រាក់ទៅដាក់ធនាគារ បន្ថយប្រាក់ចំណេញបន្តិច ដើម្បីឲ្យធនាគារបន្ថយអត្រាការប្រាក់សម្រាប់អតិថិជនប្រជាពលរដ្ឋដែលកំពុងរងគ្រោះក្នុងវិបត្តិកូវីដ១៩។

សម្តេចតេជោបញ្ជាក់ថា ការបន្ធូបន្ថយអត្រាការប្រាក់ត្រូវធ្វើឡើងដូចគ្នា ប្រសិនបើធនាគារមួយបន្ថយការប្រាក់ ប៉ុន្តែធនាគារមួយទៀតតម្លើងការប្រាក់ និងធ្វើឲ្យធនាគារមួយដួលរលំ។ ដូច្នេះសូមឲ្យធនាគារជាតិធ្វើការជាមួយ សមាគមធនាការបញ្ចុះការប្រាក់។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ” ឧទាហរណ៍ធនាគារហ្នឹង ចុះ ៥% គឺត្រូវចុះ ៥% ដូចគ្នា ហើយដល់ទៅពេលខាងក្រោមត្រូវចុះតៗ គ្នា ចឹងផលប្រយោជន៍នឹងបានទៅអតិថិជនជាអ្នកដែលខ្ចីប្រាក់”៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤៤ នាទី មុន

Capitan ប្រាប់​ថា​វ៉ៃ​មិនទាន់​ល្អ​ទេ​ទោះ​ការពារ​ខ្សែក្រវាត់​បានសម្រេច​ក្ដី

នយោបាយ៤៧ នាទី មុន

លោក ចាប ញ៉ាលីវុធ ចេញលិខិតបដិសេធ អំពីការបញ្ចប់​សមា​ជិកភាព មន្ត្រីជាន់ខ្ពស់ហ្វ៊ុនស៊ិនប៉ិច ៣រូប

ព័ត៌មានជាតិ៥១ នាទី មុន

លោក​មេឃុំ​ពង្រ យក​បដិមា​ធ្វើ​អំពី​លោហៈ​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ៦០ នាទី មុន

ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈ ២ម៉ឺនកេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ស្វែងរក​អ្នកជំងឺ​កូ​វីដ​-១៩ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services