Connect with us

ព័ត៌មានជាតិ

បណ្ឌិត ជា សិរី៖ ការបង្កើនប្រើប្រាស់ប្រាក់រៀលនឹងជួយបញ្ជៀសផលប៉ះពាល់​អវិជ្ជមានមកលើសេដ្ឋកិច្ច​

បានផុស

នៅ

ទេសភិបាលធនាគារជាតិនៃកម្ពុជា​(NBC) លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ការ​ប្រើប្រាស់​​​រូបិយបណ្ណ​ក្នុងស្រុក (រៀល) កាន់តែច្រើនឡើងក្នុងសេដ្ឋកិច្ច​នឹងជួយបង្កើន​ភាពខ្លាំងនៃសេដ្ឋកិច្ច​ ជាពិសេសបញ្ជៀសហានិយភ័យពីខាងក្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរីធ្វើឡើងក្នុង«ខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ​»កាលពីសប្តាហ៍មុន ដោយស្រីបណ្ឌិតថា ​ ការហូរចូលនៃប្រាក់ដុល្លារអាមេរិកយ៉ាងសន្ធឹកសន្ធាប់ នាដើមទសវត្សរ៍ឆ្នាំ១៩៩០ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ទទួលយកប្រាក់ដុល្លារអាមេរិកមកប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃជំនួសរូបិយវត្ថុជាតិ។ នារយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ   សេដ្ឋកិច្ចមានវឌ្ឍនភាពយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​ ហើយតម្លៃប្រាក់រៀលក៏មានស្ថិរភាពយ៉ាងល្អប្រសើរ ជាមួយកម្រិតទាបនៃអតិផរណា។ ​

»ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គឺជាបុរេលក្ខ​ខ​ណ្ឌមូលដ្ឋាន ដែលបានស្តារជំនឿទុកចិត្តរបស់សាធារណជនមកលើប្រាក់រៀលឡើងវិញ។ ក្នុងន័​យ​នេះ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀលទៅដុល្លារមានសារៈសំខាន់បំផុតដើម្បី ជំរុញទំនុកចិត្តនេះ»។  នេះបើយោងតាមលោកស្រីបណ្ឌិត ជា សិរី។

បើយោងតាម NBC  អត្រាប្តូរប្រាក់រៀលបានរក្សាស្ថិរភាព ត្រឹមរង្វង់ ៤ ០៥​០រៀលក្នុង១ដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៨  រហូតមកដល់បច្ចុប្បន្ន។ ​ ​ ការអនុវត្តគោលនយោបាយមួយចំនួនក្នុងការគាំទ្រប្រាក់រៀល ក៏បានចេញផ្លែផ្កាជាបន្តបន្ទាប់។ ​ ប្រាក់​រៀល​ក្នុង​ចរាចរណ៍​បាន​កើនឡើង​ក្នុង​អត្រា​ជាមធ្យម ១៥% ក្នុង១ឆ្នាំ នារយៈពេល​ជាង២ទសវត្សរ៍កន្លងមកនេះ​។

នៅក្នុងប្រព័ន្ធ​ធនាគារវិញ ​សមាមាត្រ​ឥណទានជា​​ប្រាក់​រៀលបានកើន​​ ហើយទន្ទឹមនឹងការកើនឡើ​ងនៃចរាចរណ៍ប្រាក់ដុល្លារអាមេរិកផងដែរ ដែលធ្វើឱ្យកម្រិតដុល្លារូបនីយកម្មនៅទ្រឹង ក្នុងរយៈពេ​លជាង ១ ទសវត្សរ៍ចុងក្រោយនេះ។​ នេះបើយោងតាម NBC។

តាមការសិក្សាស្រាវជ្រាវកន្លងមក ជាពិសេស ក្រោមកិច្ចសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរ​ជា​តិជប៉ុន (JICA) កម្រិតដុល្លារូបនីយកម្មត្រូវបានរំពឹងថានឹងបន្តមានកម្រិតខ្ពស់ ដោយសារតែចំណូលជាប្រាក់ដុល្លារដែលទទួលបានពីលំហូរចូលនៃការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើមនោះ ត្រូវបានប្រើប្រាស់ដោយគ្មានការប្តូរប្រាក់។

លោកស្រីបណ្ឌិត ជា សិរីថ្លែងថា៖«ការប្រើប្រាស់ដុល្លារអាមេរិកនៅតែមានសារៈសំខាន់ នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយ បា​នគាំទ្រដល់ពាណិជ្ជកម្មនិងការវិយោគនៅកម្ពុជា ជាពិសេសនាគ្រាដំបូងនៃការចាប់ផ្តើមអភិវឌ្ឍសេដ្ឋកិច្ច។ ក៏ប៉ុន្តែ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើននិងមានភាពប្រទាក់ក្រឡាខ្ពស់ ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកយ៉ាងទូលំទូលាយ ដូចពេលបច្ចុប្បន្ន ពិតជានាំឱ្យកម្ពុជាមានភាពងាយរងគ្រោះ ជាពិសេសក្នុងពេលមានវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្នុងពេលនៃភាពមិនប្រាកដប្រជានៃនយោបាយសហរដ្ឋអាមេរិក ការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និន្នាការសមាហរណកម្មតំបន់  និងនិន្នាការបដិដុល្លារូបនីយកម្មក្នុងពិភពលោក។

លោកស្រីបណ្ឌិតបានគូសបញ្ជាក់ថា ការឆ្លងកាត់វិបត្តិកូវីដ-១៩ កន្លងមក បង្ហាញថា កម្ពុជាមិនមានលទ្ធភាពអនុវត្តនយោបាយរូបិយវត្ថុឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ក្នុងការរួមចំណែកកាត់បន្ថយអត្រាការប្រាក់ និងបញ្ចេញសន្ទនីយភាពច្រើន ដើម្បីជំរុញដំណើរការសេដ្ឋកិច្ចឡើងវិញបា​ន​ទេ​។

បើតាមលោកស្រីបណ្ឌិត ជា សិរី នាឆ្នាំនេះ ធនាគារជាតិនៃកម្ពុជា បានពង្រីកកិច្ចសហការស្រាវជ្រាវជាមួយរដ្ឋសភាជាតិលើប្រធានបទ តួនាទីរបស់ស្ថាប័នសាធារណៈ ក្នុងការជំរុញការប្រើប្រាស់ប្រាស់ប្រាក់រៀល និងគ្រោងបញ្ចប់ការស្រាវជ្រាវ នាដើមឆមាសទី២ ខាងមុខ។​ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ មាននៅក្នុងគេហទំព័រ ធនាគារជាតិនៃកម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

មកស្គាល់មេទ័ពនិងមន្ត្រីកំពូលៗរបស់អ៊ីរ៉ង់ ដែលស្លាប់ក្រោមដៃ អ៊ីស្រាអែល ត្រឹមមួយប៉ប្រិចភ្នែក

កីឡា៩ នាទីutes មុន

ស្រាយចម្ងល់រឿងជប៉ុនអវត្តមាន Nishida, Takahashi, Ishikawa ក្នុងពាន FIVB Nations League

KPT+១៦ នាទីutes មុន

រឿង៤ យ៉ាង​ មិន​គួរ​រំលង​ពេល​ចំណាយ​លុយ​ទិញ​ផ្ទះ​នៅជាន់ក្រោម

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រុមគ្រួសារសពជនរងគ្រោះបាត់បង់ជីវិត ៤ នាក់ ដោយអគ្គិភ័យនៅខណ្ឌពោធិ៍សែនជ័យ ទទួលអំណោយមនុស្សធម៌ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ត្រាំ ព្រមានថា បើអ៊ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រទេសនេះនឹងខ្ទេចហ្មត់

Sokha Hotels

ព័ត៌មានពេញនិយម