Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតចិន រំលឹកប្រវត្តិសាស្រ្ត១០០ឆ្នាំ និងបើកទំព័រថ្មី សម្រាប់ចំណងមិត្តភាពចិន និងកម្ពុជា

បានផុស

នៅ

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានសរសេរអត្ថបទមួយជាភាសាខ្មែរ និងភាសាចិន មានចំណងជើងថា “ចងចាំប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់មួយរយឆ្នាំ បើកទំព័រថ្មីសម្រាប់ចំណងមិត្តភាពចិន និងកម្ពុជា” ដែលសំណេរអត្ថបទនេះ លោក Wang Wentian ធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០០ (១៩២១-២០២១) នៃការបង្កើតគណបក្សកុម្មុយនិស្តចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wang Wentian បានលើកឡើងថា កាលពី១០០ឆ្នាំមុន ប្រទេសចិនជាប្រទេសដែលរងការគំរាមកំហែងពីប្រទេសលោកខាងលិច ស្ថានភាពច្របូកច្របល់ ប្រទេសជាតិចុះខ្សោយក្រីក្រ ប្រជាជនស្ទើរតែគ្មានទីជំរក ពេលដែលប្រទេសចិនមានបញ្ហាផ្ទៃក្នុង និងទទួលរងការឈ្លានពានពីបរទេស ហើយប្រជាជាតិស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងហានិភ័យខ្លាំង គណបក្សកុម្មុយនិស្តចិន ក៏ត្រូវបានបង្កើតឡើងកាលពីខែកក្កដាឆ្នាំ១៩២១ បានចាត់ទុកសេចក្តីសុខ របស់ប្រជាជនចិន និងការស្តារឡើងវិញ នៃប្រជាជាតិចិនជាបឋមចិត្ត និងបេសកកម្មរបស់ខ្លួន។ ឆ្លងកាត់ការតស៊ូពុះពាររាល់លំបាកអស់រយៈពេលមួយសតវត្សរ៍ បានអភិវឌ្ឍន៍ខ្លួនពីគណបក្ស ដែលមានសមាជិកតជាង៥០នាក់ រហូតក្លាយទៅជាគណបក្សកាន់អំណាចធំជាងគេ លើពិភពលោកដែលមានសមាជិកបក្សជាង៩១លាននាក់។

បើតាមលោក Wang Wentian ប្រទេសចិនបច្ចុប្បន្ននេះ បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២នៅលើពិភពលោក ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗជាមធ្យមមានចំនួនលើសពី១ម៉ឺនដុល្លារអាមេរិក បានលុបបំបាត់បញ្ហាភាពក្រីក្រដាច់ខាតទាំងស្រុង និងបានរួមចំណែកជាង៣០ភាគរយសម្រាប់អត្រាកំណើនសេដ្ឋកិច្ចពិភពលោកពេញមួយឆ្នាំ។

លោក Wang Wentian លើកឡើងទៀតថា ប្រឈមមុខជាមួយបញ្ហាជំងឺវីរុសកូវីដ-១៩ ដែលពុំធ្លាប់មាន ប្រទេសចិនទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនគួរឱ្យកត់សម្គាល់ ក្នុងការទប់ស្កាត់លើជំងឺវីរុសមួយនេះ ចំនួននៃការចាក់វ៉ាក់សាំងកូវីដលើសពី១ពាន់លានដូស និងចំនួនវ៉ាក់សាំងកូវីដ ដែលបាននាំចេញទៅក្រៅប្រទេសលើសពី៣០០ លានដូស។ ត្រឹមឆ្នាំ២០២០ ចិនបាននាំចេញម៉ាសចំនួនជាង២២៤.២ពាន់លានបន្ទះ សម្លៀកបំពាក់ការពារមានចំនួន២.៣១ពាន់លានសម្រាប់ និង ម៉ាស៊ីនដកដង្ហើមចំនួន២៧.១ ម៉ឺនគ្រឿង។

លោក Wang Wentian លើកឡើងទៀតថា នៅលើពិភពលោក តែងតែមានមនុស្សមួយចំនួន ដែលមិនចូលចិត្តឃើញប្រទេសដទៃមានការអភិវឌ្ឍន៍ខ្លាំងក្លានោះទេ។ ពួកគេតែងលាបពណ៌ទៅលើប្រទេសចិន និងគណបក្សកុម្មុយនិស្តចិនឥតឈប់ឈរ ចង់បំបែកបំបាក់ទំនាក់ទំនងរវាងគណបក្សកុម្មុយនិស្តចិន និងប្រជាជនចិន ក៏ដូចជាចង់បំផ្លាញទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា ប៉ុន្តែវាត្រូវបានវិនាសទាំងស្រុង។ ពាក្យពេចន៍គំរាមកំហែង និងផ្ដួលរលំចិនតាមក្រោមគ្រប់ទម្រង់ត្រូវបានវិនាស បរាជ័យយូរមកហើយ។ ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជាមិនអាចបំបែកបានឡើយ ហើយសហគមន៍វាសនារួមរវាងប្រទេសទាំងពីរមុតមាំជាងមាស។

លោក Wang Wentian បញ្ជាក់ទៀតថា “យើងមិនអាចបំភ្លេចបានឡើយថា នាគ្រាដំបូង នៃការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសមិនបិទជើងហោះហើរជាមួយចិន មិនរើសអើងប្រជាជនចិន និងមិនជម្លៀសអ្នកការទូត និងនិស្សិតខ្មែរចេញពីចិន។ ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លាដល់ភាគីចិន ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន។

នៅពេលកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាល និងយោធាចិន បានចាត់ បញ្ជូនក្រុមគ្រូពេទ្យមកកាន់ប្រទេសកម្ពុជាមុនគេបង្អស់ បានផ្តល់សម្ភារៈទប់ស្កាត់នឹងជំងឺ វីរុសតាមគ្រប់មធ្យោបាយជាច្រើន។ ទោះបីជាប្រទេសចិន មានតម្រូវវ៉ាក់សាំងដ៏សន្ធឹកសន្ធាប់ក្នុងប្រទេសខ្លួនក៏ដោយ ក៏នៅតែចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង និងបានប្រគល់វ៉ាក់សាំងយ៉ាងច្រើនជូនដល់ភាគីកម្ពុជា ដែលស្មើនឹង៩៥ភាគរយ នៃចំនួនវ៉ាក់សាំងកូវីដសរុប ដែលកម្ពុជាទទួលបាន។

ស្ថិតក្រោមលក្ខខណ្ឌ នៃជំងឺវីរុសកូវីដ១៩ ពាណិជ្ជកម្មចិន និងកម្ពុជាក្នុងឆ្នាំ២០២០បន្តកើនឡើង ទោះបីជាជួបនឹងឧបសគ្គជំងឺវីរុសនេះក៏ដោយ។

ឆ្នាំ២០២១នេះ គឺជាខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន និងជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ហើយកាលបរិច្ឆេទ នៃខួបអនុស្សាវរីយ៍ទាំងពីរនេះនៅកៀកគ្នា កម្មវិធីទាំងពីររៀបចំជាបន្តបន្ទាប់ នឹងធ្វើឱ្យបរិយាកាសអបអរសាទរកាន់តែអធឹកអធម។

លោក Wang Wentian ជឿជាក់ ដោយមានហេតុផលថា ស្ថិតក្រោមសមិទ្ធផលដ៏អស្ចារ្យជាសតវត្សរ៍ ដែលប្រទេសចិន និងកម្ពុជាក៏ដូចជាប្រជាជនទាំងពីរ បានរកឃើញនូវមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របជាមួយស្ថានភាពរបស់ប្រទេសជាតិខ្លួន និងស្ថិតក្រោមការកសាងសហគមន៍វាសនារួម យើងរួមគ្នា ជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងសមិទ្ធផល ដែលសម្រេចបាន នឹងត្រូវបានចារក្នុងប្រវត្តិសាស្ត្រដ៏ផូរផង់សម្រាប់ចំណងមិត្តភាពរវាងចិន និងកម្ពុជា ទាំងនេះនឹងក្លាយជាប្រវត្តិសាស្ត្រដ៏ល្បីរន្ទឺយ៉ាងអស្ចារ្យជាមិនខាន៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម