Connect with us

នយោបាយ

ប្រមុខដឹកនាំកម្ពុជា អះអាងថា មិនបានទៅបំបែកសម្ព័ន្ធភាពរវាងលោកសម រង្ស៊ី និងលោក កឹម សុខា ទេ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មខ្លាំងៗទៅកាន់អ្នកវិភាគ និងមន្រ្តីនៃអតីតគណបក្សប្រឆាំងដែលបានចោទប្រកាន់សម្តេចថា បានចូលទៅបំបែកបំបាក់សម្ព័ន្ធភាពរវាងលោកសម រង្ស៊ី និងលោកកឹម សុខា។​ សម្តេចតេជោ បានអះអាងថា ពួកគេបែកបាក់គ្នាដោយខ្លួនឯង ដោយមិនពាក់ព័ន្ធនឹងសម្តេចបន្តិចឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីវេទិកាសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តដែលពួកគេមកបន្ទោសសម្តេចថា នៅពីក្រោយការបែកបាក់រវាងលោកសម រង្ស៊ី និងលោកកឹម សុខា ខណៈអ្នកទាំង២នេះបែកបាក់គ្នាដោយខ្លួនឯងសោះ។ ប៉ុន្តែ សម្តេចក៏បានអះអាងថា បើសម្តេចជាអ្នកបំបែកបំបាក់ដូចការចោទប្រកាន់មែន នោះ គឺមានន័យថា សម្តេចជាមនុស្សដែលខ្លាំង ហើយក្រុមអតីតបក្សប្រឆាំង គឺខ្សោយមែនទែន។

សម្តេចតេជោ បានប្រៀបប្រដូចការបែកបាក់នៃសម្ព័ន្ធភាពសម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ ទៅនឹងប្តីប្រពន្ធមួយគូ។ សម្តេច បានមានប្រសាសន៍ថា៖ «បែកខ្លួនឯង ហើយម៉េចក៏មកបន្ទោសគេ! ឥឡូវ យើងនិយាយពីរឿងប្តីប្រពន្ធទៅចុះ ទោះបីអ្នកណាថាអីក៏ដោយ ម្តាយក្មេក ឪពុកក្មេក បងថ្លៃ ប្អូនថ្លៃ ធ្វើម៉េចក៏ដោយ បើប្តីប្រពន្ធយើងស្រឡាញ់គ្នា នៅតែយកគ្នាបាន ម៉េចក៏ចាំបាច់មកបន្ទោសគេ»។

ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនេះ គឺបន្ទាប់ពីសម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយបានដើរដល់ផ្លូវបំបែក។ លោកកឹម សុខា ប្រធានអតីតបក្សប្រឆាំងបានអះអាងថា ការបញ្ចប់សម្ព័ន្ធភាពនេះ គឺដោយសារតែលោកសម រង្ស៊ី និងក្រុមរបស់លោកទៅបង្កើតចលនាផ្សេងៗ និងបានវិលត្រឡប់ទៅគណបក្សភ្លើងទៀនវិញ ទាំងដែលលោកមិនបានគាំទ្រផងទេ។ បើតាមលោកកឹម សុខា ការធ្វើបែបនេះ គឺខុសនឹងគោលការណ៍នៃការរួបរួមគ្នារវាងរូបលោក និងលោកសម រង្ស៊ី៕

អត្ថបទ៖​ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣១ នាទី មុន

សណ្ឋាគារ Novotel បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខ លើឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ឃាត់រថយន្តដឹកក្រពើជិត ៤០០ ក្បាលនៅខេត្ត វៀតណាម ជាប់​ព្រំដែន កម្ពុជា

ព័ត៌មានជាតិ៥២ នាទី មុន

គណៈបញ្ជាការឯកភាពស្រុកមណ្ឌលសីមា កំពុងបង្កើនការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់​ក្នុងមូលដ្ឋាន

ព័ត៌មានជាតិ១ ម៉ោង មុន

ទូតបារាំង ជឿជាក់ថា រដ្ឋមន្ត្រីសុខាភិបាល នឹង យកមន្ទីរពេទ្យកាល់ម៉ែត ជាគម្រូសម្រាប់ពង្រឹងមន្ទីរពេទ្យនៅកម្ពុជា

កីឡា១ ម៉ោង មុន

សហព័ន្ធបាល់ទះបង្កើតពាន Special Cup ក្រុមបរទេសសុទ្ធក៏ចូលរួមបាន

សន្តិសុខសង្គម២១ ម៉ោង មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៣ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

បច្ចេកវិទ្យា៤ ថ្ងៃ មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

Sokha Hotels

ព័ត៌មានពេញនិយម