ព័ត៌មានជាតិ
ការអភិវឌ្ឍអ្នកជំនាញផលិតភាពក្នុងវិស័យសាធារណៈ មិនត្រឹមជួយកែលម្អការផ្តល់សេវា តែនឹងបង្កើនទំនុកចិត្តអ្នកប្រើប្រាស់
ការអភិវឌ្ឍអ្នកជំនាញផលិតភាពក្នុងវិស័យសាធារណៈមានសារៈសំខាន់ មិនត្រឹមតែសម្រាប់ការកែលម្អការផ្តល់សេវាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កើនទំនុកចិត្តសាធារណជន និងធានាថាធនធានត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍជាតិ។ នេះបើតាមការលើកឡើងរបស់លោក ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ក្នុងសន្និសីទស្តីពីការអភិវឌ្ឍអ្នកជំនាញផលិតភាពក្នុងវិស័យសាធារណៈ លោក ភោគ សុវណ្ណារិទ្ធ មានប្រសាសន៍ថា ផលិតភាពពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ គោលដៅចម្បងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនផលិតភាពវិស័យសាធារណៈ គឺដើម្បីជំរុញបរិយាកាសធុរកិច្ច និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។
សន្និសីទនេះ គឺជាវគ្គទី៣ នៃកម្មវិធីសេវាអ្នកជំនាញបច្ចេកទេស (Technical Expert Service) ដែលគាំទ្រដោយអង្គការផលិតភាពអាស៊ី (APO)។ កម្មវិធីមានរួមបញ្ចូលការចុះទស្សនកិច្ចទៅកាន់ស្ថាប័នជាតិសំខាន់ៗ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអនុញ្ញាតិឱ្យសិក្ខាកាមធ្វើការវិភាគលើការអនុវត្តជាក់ស្តែង នៃយុទ្ធសាស្ត្រផលិតភាពរបស់ស្ថាប័នទាំងនោះ។

លោករដ្ឋលេខាធិការ បានអះអាងថា កម្មវិធីនេះ ក៏មានកិច្ចពិភាក្សាផ្តោតលើបរិវត្តកម្មឌីជីថល កំណែទម្រង់ក្របខ័ណ្ឌគតិយុត្ត និងការកែលម្អដំណើរការការងារ ដើម្បីរួមចំណែកលើកកម្ពស់រដ្ឋបាលសាធារណៈនៅកម្ពុជា។
សន្និសិទនេះក៏ផ្តល់ជាវេទិកាសម្រាប់អ្នកជំនាញផលិតភាពក្នុងវិស័យសាធារណៈនៅកម្ពុជា បានសិក្សាស្វែងយល់ពីឧត្តមានុវត្តន៍ជាអន្តរជាតិ និងអនុវត្តយុទ្ធសាស្រ្តជោគជ័យដើម្បីធ្វើទំនើបកម្មស្ថាប័នរបស់ខ្លួន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


